ព័ត៌មានទាន់ហេតុការណ៍៖

នាយចឹម តារាចម្រៀង​ត្រូវគេវាយរបួសក្បាលដេរ៥ថ្នេរ នៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីនគរបាលអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន​បានបញ្ជាក់ថា នៅវេលាម៉ោង ០៤​និង២០រសៀល ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយករណីកើតឡើងចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី​ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យ បានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលអោយមានរងរបួសត្រង់កំភួនដៃទាំងសងខាង​ និងបែកក្បាលចំនួន៥ថ្នេរ​ ធ្ងន់​ ព្រមទាំងបែកទូរសព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿង (ខូចទាំងស្រុង) ។

មូលហេតុជនសង្ស័យប្រច័ណ្ឌ​ ព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន(ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធី ៕ សសម


ចែករំលែក៖