ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះលក់ដូរ​៤កន្លែង​នៅខេត្តព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានអគ្គិភ័យឆេះផ្ទះលក់ដូរ របស់ប្រជាពលរដ្ឋនៅជិតស្ពាន សេតេ ក្រុងព្រះសីហនុនៅវេលាម៉ោង4.30នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ។

បើតាមសមត្ថកិច្ចដែលអន្តរាគមន៍ជួយពន្លត់ឲ្យដឹងថា មានទីតាំងលក់ដូរទំនិញចាប់ហួយ និងទំនិញផ្សេងៗចំនួន៤កន្លែងត្រូវបានអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថា ភ្លាមៗនៅមិនទាន់ដឹងពីដើមហេតុ ដែលនាំឲ្យមានអគ្គិភយ័នេះនៅឡើយ ។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចឲ្យដឹងថា ផ្ទះលក់ដូរទាំង៤កន្លែងដែលខូចខាតរួមមាន៖ *ទីមួយ ម្ចាស់ផ្ទះឈ្មោះ យ៉ុង ភេទ ប្រុសជនជាតិ ខ្មែរ ធ្វើម៉ូតូ ផ្ទះជួលពីគេ ។ *ទី២ និងទី៣ ម្ចាស់ផ្ទះឈ្មោះជួន រតនា ភេទស្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំលក់ភេសជ្ជៈ ផ្ទះជួលពីគេ ។ *ទី៤ ម្ចាស់ផ្ទះឈ្មោះលឹម មួយ ភេទស្រី ជនជាតិខ្មែរ លក់ភេសជ្ជៈ ។

ចំពោះប្រតិបត្តិការពន្លត់ ចូលរួមពីរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ និងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រើប្រាស់ទឹកអស់ជាង២០ឡាន ទើបគ្រប់គ្រងបានមិនរាលដាលបន្តទៀតឡើយ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖