ខេត្តស្វាយរៀង៖ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានថ្លែងថា ខេត្តស្វាយរៀងមានទីទួលបុរាណចំនួន៦៧៣កន្លែង និងប្រាសាទបាក់បែកចំនួន២កន្លែងផងដែរ គឺប្រាសាទបាសាក់ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងប្រាសាទជាហោ ដែលស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ។
ការថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីចុះផ្សព្វផ្សាយច្បាប់ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ជាតិ ដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិ ព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។
លោកស្រីបន្តថា អំពីច្បាប់បេតិកភណ្ឌវប្បធម៌ និងច្បាប់មាត្រាលេខ៦៣នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌បើជនណាម្នាក់ លក់ ផ្ទេរកម្មសិទ្ធិ បំផ្លិចបំផ្លាញ ពង្រិចពង្រឹល បំប្លែងរូបរាង ស្ថាបនាឡើងវិញ ជីករុករកវាស់ស្ទង់លើដី ក្រោមដី ប៉ុនប៉ង នាំចេញ នាំចូល ប្តូរទីតាំងជួសជុលឡើងវិញដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬអាជ្ញាធរមានសមត្ថកិច្ចនោះជនល្មើស នឹងត្រូវជាប់ទោសតាមច្បាប់ខាងលើ និងត្រូវជាប់ពន្ធនាគារពី៦ខែដល់៥ឆ្នាំ និងពិន័យជាប្រាក់ឬដាក់ទោស២ឆ្នាំដល់៨ឆ្នាំ និងពិន័យជាប្រាក់ទ្វេដងតាមការប៉ាន់ស្មានរបស់អ្នកជំនាញ ។
លោកស្រី ឥន្ទ ណាគ្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមស្តាប់ការផ្សព្វផ្សាយអំពីច្បាប់បេតិកភណ្ឌវប្បធម៌ជាតិ និងសូមមេត្តាយោគយល់ គោរពតាមច្បាប់ និងជួយថែរក្សា អភិរក្ស ទីទួលបុរាណ ប្រាសាទបុរាណ ឲ្យបានល្អទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង ។
សូមជំរាបផងដែរថា នៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងក៏មានសេសសល់នូវប្រាសាទបាក់បែកចំនួន២កន្លែងផងដែរ គឺប្រាសាទបាសាក់ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងប្រាសាទជាហោ ដែលស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង និងមានទួលបុរាណចំនួន៦៧៣កន្លែង ។
លោកប្រធានក៏បានអំពាវនាវសូមបងប្អូនអញ្ជើញទៅទស្សនាប្រាសាទជា.ហោមិនឆ្ងាយទេ ពីស្រុករមាសហែកផ្លូវស្រួលទេផ្លូវរថយន្តចូលទៅដល់ប្រាសាទតែម្តងក្រុមការងារមន្ទីរវប្បធម៌បានទិញបង់ដាក់ជូនបងប្អូនអង្គុយលេង ឫដើរកំសាន្តមើលព្រៃតាមសប្បាយផងដែរ ៕ យឹម សុថាន