ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើរាប់រយកំណាត់ត្រូវកងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងបង្ក្រាប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន រឹទ្ធមេបញ្ជាការ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចំនួន២នាក់ ដោយមានការសម្របសម្រួលពីលោកប៉េង ម៉េង គ័ងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចុះបង្រ្កាបទីតាំងស្តុក ឈើខុសច្បាប់ មួយកន្លែង ស្ថិតនៅ ភូមិទួលទ្រាស ឃំុលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ម្ចាស់ទីតាំងស្តុកឈើ ឈ្មោះកៅ សុខុន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុភូមិ ឃំុខាងលើ ។

លទ្ធផលបង្រ្កាបានឈើចម្រុះប្រភេទលេខ១សរុបចំនួន៣. ៧២០ម៉ែត្រគូប បច្ចុប្បន្នយកទៅរក្សាទុកនៅកន្លែងសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ។

ដោយឡែកម្ចាស់ឈើសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៉ែន នួន


ចែករំលែក៖