ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នា​ របួសធ្ងន់បុរសម្នាក់ ដោយបាក់ជើងម្ខាង

ចែករំលែក៖

ខេត្តព្រសីហនុ៖ រថយន្ត២គ្រឿងបុកប៉ះគ្នា កាលពីម៉ោង១០និង៣០នាទីយប់ ​ថ្ងៃ​ទី២០ ខែធ្នូ​ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រ 113-114 ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទិសដៅស្របគ្នា​ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចបញ្ជាក់ថា ទីមួយរថយន្ត​បែន​ ពណ៌ខៀវ​ អត់ស្លាកលេខ បានជ្រុលទៅបុកពីក្រោយរថយន្ត​ម៉ាកហុីយ៉ានដាយ​ ពាក់​ស្លាកលេខ​ កំពង់​ស្ពឺ​ 3A-9009​ អ្នក​បើកបរឈ្មោះ​ សុីន​ រិទ្ធី​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ទីលំនៅភូមិត្រពាំងតាលួង​ ឃុំស្គុះ​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​ ។

ហេតុការណ៍​នេះ ​បណ្ដាល​ឲ្យអ្នកបើកបររថយន្តទីមួយ (មិនទាន់ស្គាល់អត្តសញ្ញាណ) រងរបួស​ធ្ងន់​បាក់ជើងខាងស្ដាំ​ ​បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ​

រថយន្តទាំងពីរ សមត្ថកិច្ច​យកទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ​ដើម្បី​បន្តតាមនីតិវិធី​ ៕ឆ្លាម សមុទ្រ


ចែករំលែក៖