ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាសគ្រឿងញៀនលើសកម្រិត បង្កការអុកឡុកអ្នកផ្ទះ និងប៉ងដុតផ្ទះខ្លួនឯងចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចចេញមកជួយអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣នៅចំណុចអ្នកតាចិនស្ថិតនៅក្នុង សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនបង្កដែលញៀនថ្នាំមានឈ្មោះហួរភេទប្រុសអាយុ២៦ ឆ្នាំស្នាក់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ តាមប្រភពព័ត៌មានពីសមត្ថកកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគឺបុរសបែកថ្នាំដើរបង្កអុកឡុក និងចេះប្រើប្រាស់ថ្នាំញ្ញៀនតាំងពីនៅរៀនថ្នាក់ទី៩ រហូតមកដល់បច្ចុប្បន្នជិត១០ ឆ្នាំ ហើយមិនមែនតែលើកទីមួយនោះទេ គឺច្រើនលើកច្រើនសារមកហើយដោយអុកឡុកពេលជាតិថ្នាំរើឡើងហើយដល់ថ្ងៃកើតហេតុជនបង្កបានគំរាមយកសាំងដុតផ្ទះខ្លួនឯងហើយគំរាមសមត្ថកិច្ចឲ្យតែហ៊ានឡើងទៅចាប់គឺយកកាំបិតយកទៅចាក់សម្លាប់ទាំងអស់បង្កភ្ញាក់ផ្អើល និងភ័យខ្លាចទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារចាស់បានហៅកម្លាំងមកថែមដើម្បីចូលទៅឃាត់ខ្លួនជនបង្កយកមកប៉ុស្តិ៍ដើម្បីសួរនាំក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារចាស់ដើម្បីកសាងសំណុំរឿងជាបន្តទៅទៀត ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ធឿនព្រែកជ័យ