ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់បើកម៉ូតូលួចដឹកអីវ៉ាន់ចេញសួនសត្វសាហ្វារី ត្រូវសន្តិសុខតាមទាន់ រត់គេចខ្លួនម្នាក់ និងម្នាក់ទៀតបើកម៉ូតូធ្លាក់ចូលជង្ហុកស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បើកម៉ូតូ២គ្រឿង ១ម៉ូតូគ្រឿងសណ្តោងរ៉ឺម៉ក ធ្វើសកម្មភាពលួចដឹកអីវ៉ាន់ចេញសួនសត្វសាហ្វារី ត្រូវសន្តិសុខតាមទាន់ រត់គេចខ្លួនម្នាក់ និងបើកម៉ូតូដួលធ្លាក់ចូលជង្ហុក បណ្តាលឲ្យបាក់.កស្លាប់ភ្លាមៗ នៅនឹងកន្លែង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១យប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវមហាវិថីឈ្នឈ្នះ ត្រង់ចំណុចសួនសត្វសាហ្វារី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុ នៅទីតាំងនេះគឺមានកម្មករ និងបុគ្គលិក នៅក្នុងសួនសត្វសាហ្វារី នៅពេលកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម និងម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណដូចគ្នា បានយករ៉ឺម៉កដឹកអីវ៉ាន់ មកធ្វើសកម្មភាព លួចយកឥដ្ឋការ៉ូ និងកញ្ចក់ទ្វារផ្ទះបម្រុងនឹងធ្វើសកម្មភាព ដឹកចេញ តែត្រូវបានសន្តិសុខ តាមទាន់ចាប់សួរនាំ ប៉ុន្តែភ្លាមៗនោះ ឆ្លៀតឱកាស សន្តិសុខភ្លេចខ្លួន ជនសង្ស័យក៏រត់គេចខ្លួនតែម្តង ។

ខណ:ជនសង្ស័យម្នាក់ទៀត បានបើកម៉ូតូហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU-9513 បើកបរយ៉ាងលឿន ទំនងជាផ្លូវងងឹត ទើបមើលផ្លូវអត់ឃើញ ក៏ធ្លាក់ចូលជង្ហុក បណ្តាលឲ្យបាក់.កស្លាប់ភ្លាមៗ ។ មួយសន្ទុះក្រោយមក ក៏ត្រូវបានសន្តិសុខ ហៅកម្មករចំនួន ២នាក់ ចូលស្រង់ឡើងដីខណ:ដែលស្រង់ក៏ជ្រុះគ្រាប់កាំភ្លើងចំនួន ៣គ្រាប់នៅក្បែរសពជនសង្ស័យ ។

បន្ទាប់ពីកើតហេតុ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ នៅឯវត្តស្ទឹងមានជ័យ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖