ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់ ករណីបើករថយន្តលឿន ជែងហួសទៅបុកបង្គោលគីឡូម៉ែត្រ និងបុកម៉ូតូ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង​៖ យ៉ាងហោចណាស់បុររសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្ត បើកបរក្នុងសភាពស្រវឹងជែង​ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយ​បាន​កៀរ​ជាមួយ​រថយន្ត នៅខាងមុខ រួច​ជ្រុល​ចង្កូត បុក​បង្គោលគីឡូម៉ែត្រ ហើហើយបានក្រឡាប់ប្រមាណបីបួនត្រឡប់រួចជ្រុលចង្កូត ទៅបុក​ជាមួយ​ម៉ូតូ ដែល​បើក​បញ្ច្រាសទិស​គ្នា កាលពីវេលាម៉ោង ៣​ និង​៣០​នាទី រសៀល ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ស្ថិតនៅ​ក្នុងភូមិ​ធ្លក សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​ ។ ​

យោងតាម​សមត្ថកិច្ននគរបាលក្រុងស្វាយរៀងបាន​ឲ្យ​ដឹងថា​៖ បុរសដែល​បាន​ស្លាប់​នោះ ឈ្មោះ ឆាយ វណ្ណា អាយុ ៣៤​ឆ្នាំ មុខរបរ រត់​តាក់ស៊ី មាន​ទីលំនៅ នៅ​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង​ និងអ្នករួមដំណើរជាមួយ ឈ្មោះ យក់ សារី អាយុ ២៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ នៅ​ភូមិ​ព្រៃ​គាវ ឃុំ កំពង់​ចក ស្រុក​រំ​ដូ​ល ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះអ្នកបើកម៉ូតូមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយជិះម៉ូតូម៉ាកហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១A៤៧៣២ ដោយរបួស​ធ្ងន់ធ្ងរ សន្លប់​នៅនឹងកន្លែង ។

ទាក់ទិន​និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នេះ អ្នកឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី (​ឆ្លាម​) ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៦៤៩៩ បើកបរ​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង លុះ​មក​ជិត​ដល់​កន្លែងកើតហេតុ ក៏បាន​បើក​ជែង​រថយន្ត​លុច​ស៊ី​ស ១​គ្រឿង និង​បន្ត​ជែង​រថយន្ត​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង​ទៀត បាន​ប៉ះ​រថយន្ត តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ក៏​រេ​ចង្កូត​ទៅ​ឆ្វេង បុក​ចំ​បង្គោល​ថ្ម គីឡូម៉ែត្រ​លេខ​១ ប៉ើង​ជាង ១០ ម៉ែត្រ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ ប្រមាណ បី បួន ត្រឡប់ ទៅបុក​ជាមួយ​ម៉ូតូ ដែល​បើក​បញ្ច្រាសទិស​គ្នា ដួល​ខ្ទាត​ជិត ១០ ម៉ែត្រ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ រងរបួស​ក្បាល និង​ដៃជើង​ធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលតែម្ដង ។

​សមត្ថកិច្ច បាន​ចុះ​វាស់វែង ហើយ​សន្និដ្ឋានថា អ្នកបើករថយន្ត បាន​បើកបរ ដោយ​ស្រវឹង និង​បើក​ល្បឿន​លឿន ជែង​កន្លែង​គ្រោះថ្នាក់​ ។ បន្ទាប់ពី​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ រីឯ​រថយន្ត និង​ម៉ូតូ យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍ ស្នងការដ្ឋាន​នគ​បាល​ខេត្ត រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖