ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់​ឃាត់ខ្លួនស្ត្រី​មេការខារ៉ាអូខេ​សង្ស័យចែកចាយ​គ្រឿងញៀន​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ប្រាប់ថា នៅម៉ោងជាង១យប់រំលងអធ្រាត្រ ឆ្លងចូល​ថ្ងៃ​ទី២៨ ខែធ្នូ​ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយគ្រឿងញៀន នៅចំណុច​ផ្ទះសំណាក់ចំការដូង ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាយ ស្រីល័ក្ខ ភេទស្រី​ អាយុ​ ៣៣ឆ្នាំ​ មានទីលំនៅ​ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ មេការខារ៉ាអូខេ ដកហូត​វត្ថុតាង​រួមមាន ម្សៅសារធាតុ​ញៀន​ចំនួន​០១កញ្ចប់ធំ ទូរស័ព្ទ​ដៃ​ចំនួន​២គ្រឿង លុយចំនួនម្ភៃមួយមុឺនប្រាំពាន់រៀល និងម៉ូតូចំនួន១គ្រឿង ម៉ាកZoomer-X​។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖