ព័ត៌មានទាន់ហេតុការណ៍៖

ឡើងរុះរើរោងការ រំកិលជណ្តើរកិនខ្សែភ្លើង ឆក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសជាកម្មករដើររោងកម្មវិធីបុណ្យការម្នាក់បានស្លាប់ភ្លាមៗ ខណៈឡើងជណ្តើរដែកដើម្បីរុះរើរោងហើយបានរំកិលពីកន្លែងមួយ ទៅកន្លែងមួយទៀត ស្រាប់តែកិនចំខ្សែភ្លើងបណ្តាលឲ្យឆក់ធ្លាក់ចុះមកក្រោមបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងក្បែររង្វង់មូលចោមចៅ ស្ថិតភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ិក យន់ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ និងឆ្លៀតពេលទំនេរ ធ្វើជាកម្មកររោងបុណ្យ ការ ស្នាក់នៅផ្ទះសង់ថ្មី ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករដទៃទៀត បានទៅដោតឌុយភ្លើងបំភ្លឺដើម្បីរើរោង ខណ:កំពុងនៅលើជណ្ដើររកិលពីកន្លែងមួយទៅកន្លែងមួយ ស្រាបតែជណ្ដើររំកិលទៅជាន់ខ្សែភ្លើង បណ្ដាលឲ្យដាច់ឆ្លងឆក់ស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាជួយយកជនរងគ្រោះទៅសង្គ្រោះដែរតែមិនទាន់នោះទេ ហើយរាយការទៅសមត្ថកិច្ចឲ្យបានដឹងព័ត៌មាន ។

បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖