ខេត្តពោធិ៍សាត់៖ យ៉ាងតិចមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរ នៅវេលាម៉ោង៦ និង១០នាទី ព្រលប់ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១.១៦២ ស្ថិតក្នុងភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូឌុបប្រពន្ធក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសខ្លួនឯង(ធ្ងន់)ចំណែកកប្រពន្ធរួមដំណើរ(ស្រាល) ដោយឡែក៖ បុរសជិះម៉ូតូឆ្លងផ្លូវក៍រងរបួស(ធ្ងន់)ដែរ ។
របាយការណ៍នគរបាលខាងលើបន្តថា លុះនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃ២៨ ខែឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវថ្នល់ក្រាលកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកផងដែរ រវាងអ្នកជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់កន្លែងកើតហេតុបានបុកសត្វក្របីដើរឆ្លងផ្លូវ បណ្ដាលឲ្យដួលបោករងរបួស(ធ្ងន់)ទាំង ២នាក់ ។
របាយការណ៍ដដែលទាំងពីករណីខាងលើបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ ២លើកបណ្ដាលឲ្យរងរបួសមនុស្ស ៥នាក់ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក កំពុងមមាញឹកបន្តនីតិវិធីតាមរូបភាពជាក់ស្ដែងនៃប្រទេស ៕ បុឹម ពិន