ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បើកម៉ូតូចេញពីស្រុកមកភ្នំពេញជ្រុលបុកគម្របលូ បណ្តាលឲ្យដួល បោកក្បាលបាក់.កស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បើកម៉ូតូចេញពីស្រុក ក្នុងបំណងទៅភ្នំពេញ ស្រាប់តែជ្រុលទៅបុក គម្របលូ បណ្តាលឲ្យដួល បោកក្បាលបាក់.កស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៤០នាទីយប់ ថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតនៅខាងជើងច្រកចូលវិមានឈ្នះឈ្នះ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ អ៊ី តូច អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៣ ជិតអគ្គិសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅភូមិថ្ម ឃុំមៀន ស្រុកអូររាំងឪ ខេត្ត ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-6911 តែម្នាក់ឯងយ៉ាងលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈមកដល់ចំណុចកើតហេតុ បាន វ៉ារថយន្តមួយគ្រឿង មិនប្រយ័ត្នក៏ជ្រុលទៅបុកគម្របលូ បណ្តោយឲ្យផ្លោងជនរងគ្រោះ បោកក្បាលនិងថ្នល់បាក់.កស្លាប់ភ្លាមៗ នៅនឹងកន្លែង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានជ្រោយចង្វា រង់ចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ នឹងប្រគល់ជូនវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖