ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តស៊េរីទំនើបបើកបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើបបើកលឿនជ្រុលបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៣និង៣៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិង១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក PORSCHE ពណ៌ស គ្មានស្លាកលេខ បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិចយ៉ានលឿន ខណៈបើកមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មពុះទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់រថយន្ត ភ្លាមនោះឃើញអ្នកបើកបរវារចេញពីរថយន្ត ទាំងមានរបួសពេញខ្លួន ហើយហៅកង់បីជិះចេញទៅបាត់ស្រមោល មួយសន្ទុះក្រោយមកឃើញ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុហៅសមត្ថកិច្ចជំនាញចរាចរស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖