ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី អ្វីៗដែលអាក្រក់សូមឲ្យវិនាសទៅហោង ?

ចែករំលែក៖

នៅយប់ម៉ោង១២រំលងអធ្រាត្រយប់មិញនេះ ប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូលនឹងនាំគ្នាសម្តែងអបអរសាទរឆ្នាំសាកលឆ្នាំចាស់ ២០១៩ ផ្លាស់ចូលឆ្នាំថ្មី ២០២០ ដែលម្នាក់ៗសង្ឃឹមថា ជាឆ្នាំប្រកបដោយជោគជ័យសិរីសួស្តី និងនាំមកលាភជោគ លាភជ័យនិងសូមឲ្យគ្រោះចង្រៃផងទាំងពួងវិនាសហិនហោចទៅហោង ។

សម្រាប់នាយជាល បើទោះជាមិនមែនជាអ្នកកាន់សាសនាគ្រឹស្ទ ជាអ្នកកាន់សាសនាព្រះពុទ្ធក៏ដោយនៅតែមានជំនឿថា ថ្ងៃ ខែ ឆ្នាំសាកល ជាឆ្នាំមួយធ្វើឲ្យមនុស្សគ្រប់រូបងាយស្រួលចងចាំ និងធ្វើឲ្យមនុស្សគ្រប់រូបកត់សម្គាល់អ្វីមួយបានយ៉ាងស្រួល។ នៅប្រទេសកម្ពុជាយើងកាលពីឆ្នាំ២០១៩កន្លងមកនេះនាយជាលងាយចំណាំ និងងាយសម្គាល់ជាងគេគឺ ថ្ងៃ៩ ខែវិច្ឆិកា​ឆ្នាំ២០១៩ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាហូបអំបុកដូនតា ការពារជាតិ សាសនា ព្រះមហាក្សត្រយ៉ាងឆ្ងាញ់មាត់ តែវាក៏ជាថ្ងៃបរាជ័យយ៉ាងអាម៉ាស់របស់របស់អតីតគណបក្សសង្រ្គោះជាតិ មានទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់កើតចេញពីការបោះឆ្នោតផងដែរ។

ការពិត ថ្ងៃទី៩ វិច្ឆិកា ជារៀងរាល់ឆ្នាំ ជាឆ្នាំកំណើតរបស់កងយោធពលខេមរភូមិន្ទ និងជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញលេញក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះ បិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ។ តែមកដល់ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បែរជាម្សៀ សម រង្សី ដែលមានឪពុកឈ្មោះ សម សារី ជាអ្នកក្បត់ជាតិក្នុងសម័យសង្គមរាស្រ្តនិយម ចង់យកថ្ងៃនេះធ្វើជាថ្ងៃប្រវត្តិសាស្រ្តក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយមកើតចេញពីការបោះឆ្នោតស្របច្បាប់ឲ្យល្បីរន្ទឺពេញពិភពលោកទៅវិញ ។ មានឯណា យុត្តិធម៌ នៅតែយុត្តិធម៌ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ឬ ធ្វើបដិវត្តពណ៌របស់ក្រុមក្បត់ជាតិមិនត្រឹមតែបរាជ័យគួរឲ្យអាម៉ាស់នោះទេ គឺថែមទាំងមានការថ្កោលទោសពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងអន្តរជាតិផងដែរនូវអំពើដ៏កម្លៅនិងថោកទាបបែបនេះ ។

យ៉ាងណា នៅឆ្នាំ២០២០ នេះ នាយជាលសង្ឃឹមថា រាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ឬ ការធ្វើបដិវត្តពណ៌ របស់បុគ្គលណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នឹងមិនកើតមានទៀតទេ តែបើមានមែនអ្នកសាងទាំងនោះនឹងត្រូវទេវតាបរាមុខ ធ្វើឲ្យបរាជ័យយ៉ាងអាម៉ាស់ជាងឆ្នាំ២០១៩ទៅទៀត។ សូមឲ្យកម្ពុជា ទទួលបានសុខសន្តិភាពយ៉ាងបរិបូណ៌ មានការអភិវឌ្ឍរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសនានាក្នុងភិភពលោកកុំបីខាន។ សូមឲ្យគ្រោះចង្រៃផងទាំងពួងវិនាសហិនហោចទៅហោង ៕ នាយជាល

 


ចែករំលែក៖