ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៨នាក់ និងរបួសធ្ងន់៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់ និង៩នាក់រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយ តាមបណ្តោយផ្លូវលេខ៤១ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់ បានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីថ្ងៃទី 31 ខែធ្នូ ឆ្នាំ ២០១៩វេលាម៉ោង 11 និង 40 នាទីព្រឹក ដែលកើតឡើងដោយ រថយន្តបុកនឹងរថយន្តបញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ 41 ចន្លោះគីឡូម៉ែត្រលេខ 27 _28 ភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា គ្រោះថ្នាក់នេះ​បង្កដោយរថយន្តម៉ាក សាំយ៉ុង ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AF_25 06 បើកបរដោយឈ្មោះ ហួន វណ្ណី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិត្នោត ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់) បើកបរមកពីទិសខាងជើង ទៅទិសខាងត្បូង ដល់ចំណុចខាងលើ បានជែងរថយន្តមួយគ្រឿង ដែលបើកស្របទិសគ្នា ក៏បុកជាមួយរថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A_58 49 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុបានរត់គេចខ្លួនបាត់) បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង ក៏បុកគ្នាពេញទំហឹងតែម្តង ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បណ្ដាលឲ្យ ស្លាប់៨នាក់ ស្រី៥នាក់

១_ឈ្មោះ ហួន វណ្ណី អ្នកបើកបររថយន្តស្លាប់

២_ឈ្មោះ កែម ហៀង ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបរសេដហឋ ខេត្តកំពង់ស្ពឺ (ស្លាប់)

៣_ឈ្មោះ សៀង អឿន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ ឃុំស្វាយចច្រឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់ មានផ្ទៃពោះ)

៤_ឈ្មោះ ស្រីនិច្ច ភេទស្រី អាយុ៤ឆ្នាំ (ស្លាប់)ត្រូវជាកូនសៀងអឿន

៥_ឈ្មោះ ស៊ឹម សុភ័ណ្ឌ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិតាប្រឹម ឃុំសំបួ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់)

៦_ឈ្មោះ គឹម ហុង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាប្រឹម ឃុំសំបួ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់)

៧_ឈ្មោះ ប្រាក់ សុមន ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិគោកឈើទាល ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់)

៨_ឈ្មោះ ផាន រត្ន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកឈើទាល ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់)រ

សមត្ថកិច្ចបន្តថា អ្នករងរបួសធ្ងន់ ៩នាក់ស្រី០១នាក់៖

១_ឈ្មោះ សៅ គឿន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)

២_ឈ្មោះ ជឹន សុខរ៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)

៣_ឈ្មោះ លៀង សុខដែន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)

៤_ឈ្មោះ សយ សុភាន់ ភេទ អាយុ២០ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)

៥_ឈ្មោះ សាន់ ប៊ុនលី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងផ្លុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)

៦_ឈ្មោះ ឡេង បូរី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិខ្ពបវែង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)

៧_ឈ្មោះ ប៉ោ ដាវី ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិផ្ទះព្រៃ ឃុំត្នោតទ្រេត ខេត្តពោធិ៍សាត់ (របួសធ្ងន់)

៨_ឈ្មោះ ដាវី ភេទប្រុស អាយុ៤ឆ្នាំ របួសធ្ងន់ជាកូនឈ្មោះ ប៉ោដាវី

៩_ឈ្មោះ ​​ ឆេន ភេទប្រុស អាយុ៣ឆ្នាំ នៅភូមិកោះឈើទាល ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)

សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ។ វត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកគងពិសី ៕ សេនាស័ក្តិ


ចែករំលែក៖