ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន ស្វាគមន៍ឆ្នាំថ្មី ២០២០

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានផ្ញើរសារសួស្តីឆ្នាំថ្មី ឆ្នាំ២០២០ ជូនដល់ប្រជាជាតិកម្ពុជា តាមរយៈផេកហ្វេសបុកផ្ទូវការ ដោយសម្តេចតេជោ ហ៊ុន សែនភ្ជាប់ជាមួយពាក្យមួយឃ្លាយ៉ាងខ្លីថា «អរគុណសន្តិភាព»។

សម្តេចតេជោហ៊ុន សែន បញ្ជាក់ក្នុងខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា ៖« សួស្តីឆ្នាំថ្មី ២០២០ បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេសបានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០២០ កាលពីយប់មិញក្នុងបរិយាកាស សប្បាយរីករាយក្រៃលែងទាំងនៅក្នុងនិងក្រៅប្រទេស។ ឱកាសនៃការចូលរួមអបអរសាទរនិងកំសាន្តសប្បាយ នៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបានគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។

អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយើង។

សូមជូនពរបងប្អូនជនរួមជាតិនិងកូនក្មួយជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី ២០២០នេះជួបតែសេចក្តីសុខ សេចក្តីចម្រើនសំណាងល្អ ជាមួយនឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»៕


ចែករំលែក៖