ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃឆ្លងឆ្នាំ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបករណីជួញដូរប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងែទី៣១ ខែឆ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិខ្ជាយ ឃំុរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសុខ យូ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លៀង ឃំុរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ទី២ឈ្មោះ ហ៊ុន សុភាវី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣ ឈ្មោះ សោម សៅបូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លៀង ឃំុរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនកម្លាំងជំនាញបានធ្វើតេសទឹកនោមពិនិត្យឃើញមានសារធាតុញៀនទាំង៣នាក់ និងសម្ភារះដកហូតរួមមាន៖ ១ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូតូចំនួន២គ្រឿងផងដែរ ។

ប្រភពបន្តថា ប្រតិបត្តិការនេះបានធ្វើឡើង ដឹកនាំដោយលោក កាង កេន នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃំុរមាំងថ្កោល រហូតឈានទៅរកបានឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យនគរបាលជំនាញចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖