ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកបន្តកន្ទុយគ្នាបន្តទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណាំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័របើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត និងកង់បីឥណ្ឌានៅខាងមុខកំពុងឈប់ភ្លើងស្តុបចរាចរណ៍ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ តែគ្មានអ្នករបួសនោះឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ ជិតនឹងស្តុបផ្សារដីហុយ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ 1HU-5683 បើកបរដោយបុរសម្នាក់ក្នុងទិសដៅជើងទៅត្បួងស្របជាមួយរថយន្តមួយគ្រឿងទៀត ម៉ាករេហ្វ័រពណ៍សពាក់ស្លាកលេខ ភ្នំពេញ 2AK-3513 បើកបរជាលក្ខណៈគ្រួសារមកពីខាងក្រោយលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញភ្លើងស្តុបសញ្ញាចរាចរណ៍ពណ៌ក្រហម ក៏នាំគ្នាឈប់ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ព្រះសីហនុ 3A-2460 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីខាងក្រោយក្នុងល្បឿនលឿនហើយក៏ចាប់ហ្រ្វាំងមិនស៊ីជ្រុលទៅបុករថយន្តហើយរថយន្តនៅខាងមុខបន្តទៅប៉ះកង់បីឥណ្ឌានៅខាងមុខទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងចចារគ្នាជាច្រើនម៉ោងតែមិនត្រូវទើបសមត្ថកិច្ចខណ្ឌបានយករថយន្ដទាំងពីរគ្រឿង និងកង់បីទៅទុករងដើម្បីរង់ចាំដោះស្រាយគ្នានពីក្រោយ ៕ ចាន់លីហ្សា


ចែករំលែក៖