ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសារជនរងគ្រោះរិះគន់ម្ចាស់ថែទាំអ្នកជំងឺឯកជន មួយកន្លែងធ្វេសប្រហែសធ្វើឲ្យស្រ្តីម្នាក់ និងកូន ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បន្ទប់ថែទាំអ្នកជំងឺឯកជនមួយកន្លែង មានឈ្មោះថា យឹម ផល្លា បានរងការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះ ថាមានការធ្វេសប្រហែស រហូតធ្វើស្រ្តីជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ទាំងម្តាយ និងកូន ក្នុងពេលទៅសម្រាលកូននៅបន្ទប់ថែទាំអ្នកជំងឺយឹមផល្លានេះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅផ្ទះពេទ្យឯកជន បន្ទប់ថែទាំអ្នកជំងឺ ដែលមានទីតាំងស្ថិតនៅខាងជើងផ្សារលើ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

បុរសជាប្ដីស្ត្រីរង គ្រោះសេង គឹមហេង បានបញ្ជាក់ឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ទុយ ចរិយា អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង ។

បុរសជាប្តីបានប្រាប់ទៀតថា មុនពេលកើតហេតុប្រពន្ធ មានអការធ្លាក់ឈាមដោយគាត់គ្រប់ខែត្រូវឆ្លងទន្លេ បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅ បន្ទប់ថែទាំជំងឺឯកជនឈ្មោះ យឹម ផល្លា នៅពេលទៅដល់ អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់មិនអីនោះទេ អាចសម្រាលកូនបាននៅកន្លែងរបស់គាត់ ប៉ុន្តែថ្លៃសេវា គឺត្រូវចំណាយអស់១លានរៀល រូបគាត់ ក៏សម្រេចចិត្តឲ្យប្រពន្ធសម្រាលកូននៅបន្ទប់ថែទាំជំងឺឯកជនឈ្មោះ យឹម ផល្លានេះតែម្តង ។

នៅពេលម្រាលកូនរួចហើយ ប្រពន្ធរបស់គាត់នៅតែហូរឈាមជាបន្តមកទៀត ហើយអការរបស់ប្រពន្ធគាត់កាន់តែខ្យោយទៅៗ ដោយឡែកទារកដែលសម្រាលហើយនោះ ក៏ខ្សោយកម្លាំងដែរ ឃើញដូច ប្តីស្រ្តីរងគ្រោះ ក៏សុំឲ្យគ្រូពេទ្យឯកជននោះ ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្ត ភ្លាមៗនោះគ្រូពេទ្យឯកជនកយល់ស្របបញ្ជូនទៅមន្ទីរពេទ្យខេត្តដែរ ប៉ុន្តែពេលទៅដល់ មន្ទីរពេទ្យស្រ្តីរងគ្រោះបាន និង កូនបានស្លាប់បាត់ទៅហើយ ។

ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោក សូរិន្ទី រ៉ាវុឌ្ឍីបានប្រាប់សារព័ត៌ថា នៅម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ការស្លាប់របស់ស្រ្តីរងគ្រោះដោយសារកម្លាំងចុះខ្យោយខ្លាំង ព្រោះមានឈាមហូរខ្លាំង ទោះបីក្រុមគ្រូពេទ្យខំព្យាយាមជួយយ៉ាងណា ក៏មិនអាចជួយសង្រ្គោះបាននោះទេ ។ ខាងមន្ទីរពេទ្យពិតជាសោកស្តាយចំពោះហេតុការណ៍នេះ គឺមិនចង់ឲ្យមានរឿងដូចនេះកើតឡើងនោះទេ ៕ ចន្ថា


ចែករំលែក៖