ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារខែមករា ឆ្នាំ២០២០ ។
ក្នុងកិច្ចប្រជុំនោះដែរ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ ពិភាក្សា និងដាក់ផែនការពង្រឹងបន្ថែមលើការងារបង្កា បង្រ្កាប និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងការត្រៀមរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈសម្រាប់បុណ្យខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកអធិការរងនគរបាលខណ្ឌ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនស៊ីនទ្រី ព្រមទាំងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត ផងដែរ ៕ ស តារា