ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងចា់បនាងរំលោភក្នុងរថយន្តតែនាងរើបម្រាស់រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវតីជាសិស្សសាលាមួយរូបបានរួចផុតពីក្រញាំបិសាចតណ្ហារបស់ព្រានអប្រិយដែលចង់ប្រល័យអនាគតរបស់នាង ដោយនាងបានរើបម្រាស់ហើយលោតចុះពីលើរថយន្ត ស្រែកឲ្យគេជួយ ។ ក្រោយកើតហេតុ ជនសង្ស័យបានបើករថយន្តគេចខ្លួន តែគេចមិនផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតឃាត់ខ្លួនជននេះ បានយកមកផ្តន្ទាទោស ។

ករណីប៉ុនប៉ងរំលោភនេះ កើតឡើងកាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ។ សមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខវត្តគីរីវន្ត ស្ថិតក្នុងភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យឈ្មោះជា សុខឃឿ ហៅម៉ៅ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពពីមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺក្មេងស្រីរងគ្រោះរួមនឹងមិត្តភក្តិ៦នាក់ផ្សេងទៀត បានចេញពីសាលាហើយបានស្ទាក់សុំរថយន្តរបស់ជនសង្ស័យជិះទៅផ្ទះ ។

ប្រភពបន្តថាពេលមកដល់ឃុំអូរ មិត្តនាងផ្សេងៗទៀតដល់ផ្ទះមុនបានចុះពីរថយន្តអស់ទៅ នៅសល់នាងនៅលើរថយន្តតែម្នាក់ឯងជាមួយជនសង្ស័យ ។ ពេលនះជាឱកាសល្អ ជនសង្ស័យបានឈប់រថយន្តហើយធ្វើសកម្មភាពប៉ុនប៉ុងចាប់នាងរំលោភនៅលើរថយន្តរបស់ខ្លួន ។ ដោយស្មារតីនាងរឹងបានរើបម្រាស់ហើយលោតចុះពីលើរថយន្តស្រែកឲ្យគេជួយ ក៏ភ្ញាក់ផ្អើល ឆ្លៀតពេលនោះជនសង្ស័យបានបើករថយន្តរត់គេចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រាប់ថា មុនពេលកើតហេតុ រូបគេបានបើករថយន្តទៅចូលរួមការកូនអ្នកស្គាល់គ្នា នៅតាំងស្យា ក៏ជួបក្មេងមួយក្រុមស្ទាក់រថយន្តសុំជិះ ពេលអ្នកផ្សេងចុះអស់ នៅសល់ម្នាក់ រូបគេក៏មានអរម្មណ៍ចង់រួមភេទ ក៏ឈប់រថយន្តហើយចាប់នាងរំលោភ តែមិនបានសម្រេចនោះទេ ដោយនាងរើខ្លាំងពេក ហើយលោតចុះពីលើរថយន្ត មានការភ្ញាក់ផ្អើល គេក៏បើករថយន្ត គេចតែត្រូវសមត្ថកិច្ចឃាត់បាននៅចំណុចខាងលើ ។

ករណីខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៍ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A .2002 ទូរស័ព្ទដៃ០១គ្រឿង មិនស្គាល់ម៉ាក លុយខ្មែរ១០១៥០០រ ដាវដែក០២ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ចំពោះវត្ថតាង និងជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងនៅអធិការដ្ធាននគរបាលស្រុក ដើម្បីបញ្ជូនបន្តទៅកានការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖