ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោកវរ:សេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលស្រុកអន្លង់វែង ចំនួន០២នាក់ ដោយមានការសម្របសម្រួលពីលោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបរោងសិប្បកម្មកែឆ្នៃ០១ កន្លែង ស្ថិតនៅក្នុង ភូមិទោលទ្រាស ឃំុលំទង ស្រុកអន្លង់វែង ។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានរឹបអោសវត្ថុតាងបទល្មើសរួមមាន៖ ម៉ាស៊ីនតាបជ្រៀកមួយ តុវែងចំនួន៤ តុមូលចំនួន ២៦ សរុប៥,៥៤៨ ម៉ែត្រគូប។
សមត្ថកិច្ចបានឲ្យដឹងថា៖ ដែលមានម្ចាស់ ឈ្មោះសុខ រឹត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្នុងភូមិ ឃុំកើតហេតុ ។ វត្ថុតាងបទត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែ រីឯម្ចាស់បានធ្វើកិច្ចសន្យាបញ្ឈប់ ៕ ប៉ែន នួន