ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា នគរបាលបង្ក្រាបបានករណីប៉ុនប៉ងអំពើលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោ.កម៉ូតូ) ក្រោយជនសង្សយ័បម្រុងធ្វើសកម្មភាពកាលពី យប់រំលងអធ្រាត្រ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានគ្នា២នាក់ ភេទប្រុស ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ស គ្មានស្លាកលេខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ៖ ១-ឈ្មោះ ប៊ូ សកល ហៅ ញូង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ២-ឈ្មោះ កែម អាន ហៅ វ៉ែនតា ភេទប្រុស អាយុ ២៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពថា វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាក NEX ពណ៌ស គ្មានស្លាកលេខ (មធ្យោបាយជិះធ្វើសកម្មភាព ) សោច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូចំនួន៤ដើម(ឧបករណ៍ធ្វើសកម្មភាព), ទូរស័ព្ទចំនួន៤គ្រឿង ម៉ាក I-PHONE, កន្រ្តៃកាត់ដែកធំ ១ដើម ដងពណ៌ក្រហម ។ កាបូបស្ពាយចំហៀង១ពណ៌ខ្មៅ ក្នុងនោះមាន: (កន្រ្តៃចំនួន៣ ដើម, កន្រ្តៃកាត់ដែកតូចចំនួន២ដើម ,ប័ណ្ណសម្គាល់យានយន្តថតចម្លង ២សន្លឹក , កាំបិតផ្លែឡាមចំនួន ៥ដើម និងផ្លែឡាម២ ប្រអប់, ទួរណឺវីសចំនួន ៣ដើម , កូនសោ ម៉ូតូ ២ចង្កោម,សោរមួលចំនួន៣ដើម,ម៉ាសពណ៌ខ្មៅ ១ថង់ )។
បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ