ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី ក្លាយជាអគ្គិភ័យ តែសមត្ថកិច្ចមូលដ្ឋានជួយធ្វើអន្តរាគមន៍ទាន់

ចែករំលែក៖

ខេត្តកំពង់ចាម៖ មានអគ្គិភ័យមួយបានកើតមានឡើងនៅវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ពលរដ្ឋ នៅចំណុចភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាមបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ធ្វើឲ្យខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ជាច្រើន និងមិនរាលដាលដល់ផ្ទះអ្នកេជិតខាងនោះទេ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងណាយបានចុះសហការគ្នាទៅធ្វើអន្តរាគមន៍ដោយមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅបាញ់ទឹកពន្លត់ និងដោយមានការចូលរួមសហការពីប្រជាពលរដ្ឋផងនោះ ទើបកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការបានមួយរយភាគរយដោយមិនបណ្ដាលឲ្យឆាបឆេះខ្លាំង ហើយខូចខាតតែសម្ភារប្រើប្រាស់មួយចំនួនប៉ុណ្ណោះ ៕ ប្រាថ្នា

 


ចែករំលែក៖