ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទ័ដៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃបានសម្រេច នៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង១០នង១០នាទីព្រឹក មានករណីលួច ( ទូរសព័្ទចំនួន១គ្រឿង ) នៅចំណុចមុខក្រុមហ៊ុនដឹកអ្នកដំណើរមេគង្គអិុចប្រេសផ្ផ្លូវជាតិ៥ ក្រុម១៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះឆែ គិន ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខែ្មរ ស្នាក់នៅបន្ទប់ជួលក្រុម៥ផ្លូវបេតុងភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក ១ ខណ្ឧឫស្សីកែវ មុខរបរកម្មករធើ្វនំបុ័ង (ឃាត់ខ្លួន)មានសារធាតុញៀន។

ជនរងគ្រោះឈ្មោះយោគ ផានៈធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខែ្មរមានទីលំនៅបន្ទប់ជួលភូមិឃាំ្លងសាំង សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ មុខរបររត់ម៉ូតូកង់បី ។

សម្ភារដកហូតរួមមាន ទូរស័ព្ទចំនួន០១គ្រឿងមា៉កTECNO បានប្រគល់ជូនជនរងគ្រោះវិញ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំខាងលើ ជនរងគ្រោះបានទុកទូរសព័្ទមួយគ្រឿង នៅមុខម៉ូតូកង់បីឥណ្ឧាឈប់ចាំទទួលភ្ញៀវស្រាប់តែមានជនសង្ស័យ១នាក់បានដើរមកក្បែររួចធើ្វសកម្មភាពលួចយកទូរសព័្ទមួយគ្រឿង មា៉ក TECNO ក៏ត្រូវជនរងគ្រោះឃើញទាន់ក៏ស្រែកចោរៗក៏ជួបកម្លាំងល្បាតកំពុងធើ្វសកម្មភាពល្បាតក៏បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០១នាក់រួមទាំងវត្ថុតាង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានដើម្បីអនុវត្តនីតិវិធី ៕ សរស្មី


ចែករំលែក៖