ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត ចាប់ផ្ដើមចុះរុះរើ និងកាត់សំយាប់់ផ្ទះមួយចំនួន និងរៀបចំសម្ភារផ្សេងៗ ដែលចូលដីចំណីផ្លូវ ព្រមទាំងកាយខឿនចិញ្ចើមផ្លូវ ដែលបងប្អូនចាកខ្ពស់ហួសកម្រិត ដើម្បីរៀបចំជាផ្លូវថ្មើរជើង គ្រាដែម្ចាស់ផ្ទះខ្លះ មិនអនុវត្តតាម និងយកគ្រឿងចក្រមកកាយដីដើម្បីពង្រីកផ្លូវ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ របតាមបណ្ដោយផ្លូវជាតិលេខ៥ ពីមុខវត្តផ្សារកណ្ដាលរហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
នៅក្នុងប្រតិបត្តិការនោះ ដឹកនាំកម្លាំងដោយលោកអភិបាលក្រុងរងប៉ោយប៉ែត កែវ តារារស្មីរួមកម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង ប្រជាការពារ និងមន្ត្រីជាច្រនើនរួប ។
លោកអភិបាលក្រុងរងកែវ តារារស្មីមានប្រសាសន៍ថាៈ ជំហានដំបូងគីឲ្យបងប្អូនពលតដ្ឋដែលសង់សំយាប់ផ្ទះលក់ដូរនៅទំនិញគ្រប់ប្រភេទនោះឲ្យពួកគាត់កាត់ និងរុះរើសំយាប់ផ្ទះដែលសង់រំលោភផ្លូវ ចំនួន៥ម៉ែត្រចាប់គិតពីចិញ្ចើមដើម្បីយកឃឿនធ្វើជាផ្លូវផ្នើរជើង និងផ្លូវជិះកង់
ទៅថ្ងៃអនាគតផ្លូវជាតិលេខ៥ក្លាយជាផ្លូវអាស៊ានហាយវ៉េ ដូច្នេះយើងចាំបាច់ត្រូវពង្រីកផ្លូវដើរ ផ្លូវកង់ និងផ្លូវម៉ូតូ ដោយឡែកលើទ្រូវផ្លូវយើងធ្វើដំណើរតែយានយន្ត ។ លោកបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃឱសានវាទចុងក្រោយ ដែលរដ្ឋបាលក្រុងបានដាក់លិខិតជូនជាច្រើនដងជាច្រើនសារ ហើយថ្ងៃនេះ ក្រុមកងកម្លាំង នឹងអនុវត្តវិធានការក្ដៅតែម្ដង មិនអនុញ្ញាតបន្តតសំយាប ឬតាំងលក់ដូរមុនទៀតឡើយ ។
ជាងនេះលោក ក៏អំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមផ្លូវជាតិក្ដី ឬក៏រស់នៅក្នុងក្រុងប៉ោយប៉ែត សូមមេត្តាចូលរួមជាមួយអាជ្ញាធរដោយសហការរុះរើសំណង់ ដែលសាងសង់លើចិញ្ចើមផ្លូវ ។ លោកបញ្ជាក់ថា ជំហានទីមួយនេះអាជ្ញាធរ និងកំណត់យកចិញ្ចើមផ្លូវតែ៥ម៉ែត្រប៉ុណ្ណោះ សល់ប៉ុន្មានឲ្យបងប្អូនពលរដ្ឋលក់ដូរធម្មតា ដោយសារតែលោកអភិបាលក្រុងធ្វើយ៉ាងណា កំណត់ផ្លូវដើរឲ្យបានត្រឹម៥ម៉ែត្រ ៕ វណ្ណា