ភ្នំពេញ៖ បុរសម្នាក់ មិនដឹងថាមានមូលហេតុអ្វីនោះទេ បានជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចធ្វើសកម្មភាពដុំថ្មគប់ចូលភូមិគ្រឹះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងអង្គរក្សដែលឈរយាមនៅខាងក្រៅរបងបានចាប់ឃាត់មនុស្សម្នាក់នោះបញ្ជូនឱ្យប៉ុស្តិ៍នគបាលសង្កាត់ចតុមុខតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២០ ដែលស្ថិតនៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសបង្កហេតុមានឈ្មោះឈ្មោះរុំ ពិសិដ្ឋ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិក្បាលកោះទាវ ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល ។
ក្រោយឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍នគរបាលចតុមុខ រួចកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនបុរសម្នាក់នោះ ទៅនាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធី ៕ស រស្មី