ព័ត៌មានទាន់ហេតុការណ៍៖

សំណង់កម្ពស់៦ជាន់ក្នុងសង្កាត់អូរបែកក្អម ប្រជាពលរដ្ឋសង្ស័យសង់មិនតាមស្តង់ដារបទដ្ឋានបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្តោយផ្លូវណតប្រ៊ីដ និងជុំវិញការដ្ឋានសំណង់កម្ពស់៦ជាន់ ស្ថិតតាមបណ្តោយផ្លូវណតប្រ៊ីដ ជិតស្តុបផ្លូវលេខ២០០៤ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ហាញពីក្តីព្រួយបារម្ភទៅលើហានិភ័យនៃសំណង់នេះ អាចនឹងមានឧប្បត្តិហេតុណាមួយកើតឡើង បណ្តាលឲ្យមានសញ្ញា ស្រុត ស្រាំ ប្រេះ បាក់ ដួលរលំ ប្រសិនបើការសាងសង់នោះ មិនបានអនុវត្តតាមច្បាប់អនុញ្ញាតបទដ្ឋានបច្ចេកទេសសំណង់ ។

ប្រភពខ្លះពីប្រជាពលរដ្ឋនិងអ្នកធ្វើការនៅទីនោះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សំណង់អគារកម្ពស់៦ជាន់នេះ មិនបានបុកគ្រឹះឲ្យរឹងមាំត្រឹមត្រូវនោះ គឺបានត្រឹមជីកតាង ចាក់ធ្នឹម ហើយចាប់ប៊ូឡុងបណ្តុះសសរដែកធំៗនិងរៀបឥដ្ឋយកតែម្តង តាំងពីជាន់ផ្ទាល់ដីរហូតជាន់លើកម្ពស់៦ជាន់ ។ សំណង់ខាងលើនេះ សង់ មានរយៈពេលខ្លី ប៉ុន្តែគេពុំស៊ីជម្រៅលើគុណភាពនៃសំណង់នេះទេ អាចនឹងមានភាពរឹងមាំ សង់តាមច្បាប់អនុញ្ញាតដែរឬទេ?

លោក មូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០បានប្រាប់អង្គ ភាពនគរវត្តតាមទូរស័ព្ទយ៉ាងដូច្នេះថា «បញ្ហាសំណង់នីមួយៗ និយាយរួមអាជ្ញាធរ និងជំនាញបានយកចិត្តទុក ដាក់បំផុត ដើម្បីតម្រូវឲ្យម្ចាស់សំណង់ សង់មានច្បាប់ទម្លាប់ ស្របតាមច្បាប់អនុញ្ញាត ជាមួយនិងការចុះត្រួត ពិនិត្យជាក់ស្តែង វាយតម្លៃពីគុណភាពសំណង់ ដើម្បីបញ្ចៀសនូវបញ្ហាសំណង់គ្មានគុណភាព បង្កហានិភ័យដល់ ប្រជាពលរដ្ឋ» ។ «លោកអភិបាលបន្តថា សំណង់នេះមានច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញ ខណៈទំហំ ក្រោម៣០០០ម៉ែត្រការ៉េ មិនរត់ច្បាប់ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទេ ។ ក្នុងនោះមុនការ សាងសង់ ក៏ដូចកំពុងសាងសង់ចាប់តាំងពីដើមទី ឈានដល់សំណង់នេះកម្ពស់៦ជាន់គឺមាន ខាងក្រុមការងារ ផ្នែកបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងវាយតម្លៃ ខណៈអភិបាលរាជធានីភ្នំពេញ ក៏ ដូចជាថ្នាក់ដឹកនាំយកចិត្តទុកដាក់ពីបញ្ហា ការសាងសង់សំណង់ឲ្យមានស្តង់ដារនិងគុណភាព៕ សុខខេមរា


ចែករំលែក៖