ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ដែលមានខ្លឹមសារទាំំងស្រុងដូចតទៅ៖
«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
អរគុណដែលបងប្អូនជនរួមជាតិបានចូលរួមលើកតម្កើងសន្តិភាព តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព”។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។
សូមជូនពរការធ្វើដំណើររបស់បងប្អូនមានសុវត្ថិភាពគ្រប់ទីកន្លែង និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នា។
អរគុណសន្តិភាព» ៕