ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានបង្ហោះសារ​នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ៖

«ថ្ងៃអាទិត្យនេះបងប្អូនមានដំណើរកំសាន្តទៅទីណាខ្លះ?

ក្នុងពេលដែលប្រទេសជាតិយើងមានសុខសុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិតឬឆ្ងាយក៏មិនភ័យព្រួយដែរ។ យើងមានទីកន្លែងកំសាន្តល្អៗ និងរមណីយដ្ធានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីយើងមានឱកាសនិងពេលវេលាអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។

អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ សង្ឃឹមថានឹងបានជួបបងប្អូនអ្នកសារព័ត៌មានទាំងអស់នៅអាទិត្យក្រោយនេះ។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះគ្រប់ៗគ្នា។

អរគុណសន្តិភាព» ៕


ចែករំលែក៖