ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យប្រុសស្រី៣ នាក់ និង រកឃើញថ្នាំមួយចំនួន នៅសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ កាលពី វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា កម្លាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយ ប៉ុស្តិ៍ ស្វាយប៉ាក បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ផ្លូវលំ ក្រុមទី៨ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជាលទ្ធផលកម្លាំងជំនាញខាងលើក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ឈ្មោះ ង្វៀង ធីតាំ ភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិវៀតណាម មានទីលំនៅ ក្រុម៨ ភូមិ លូសង្កាត់ស្វាយប៉ាកខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ មុខរបរកត់ឆ្នោត , ឈ្មោះង្វៀង ធីករ ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិក្រុម៨ ភូមិ លូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញញ មុខរបរសំណង់ និង ឈ្មោះធី ទៀង ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ក្រុម៨ ភូមិ លូសង្កាត់ស្វាយប៉ាកខណ្ឌ ឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
សម្ភារ ដកហូតមាន ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ ។ ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់របស់(ង្វៀង ធីតាំ) និងក្រាមពណ៍សថ្លាចំនួន០១កញ្ចប់របស់(ធី ទៀង) ។
ចំពោះមុខកម្លាំងជំនាញខណ្ឌឫស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិ ៕ សរស្មី