ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកម៉ូតូអូសជាច្រើនម៉ែត្រ និងកិនពីលើស្លាប់ប្ដីប្រពន្ធពីរនាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាក បើកបុកម៉ូតូមួយគ្រឿងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាលផ្ទប់នឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែង និងផ្លូវចូល អេ ប៊ី សុី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើកឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា សពរងគ្រោះត្រូវជាប្ដីមានឈ្មោះ ហេង ដា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅ ភូមិកន្ទ្រាន ឃុំរោងដំរី ស្រុបាភ្នំ ខេត្តព្រៃវែង ។ ចំណែកឯសពរងគ្រោះម្នាក់ទៀតដែលត្រូវជាប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាក ស្មាសរ៊ីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-7326 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុលើ បានបត់ឆ្វេងចូលទៅផ្លូវ បេតុង អេ ប៊ីសុី ភ្លាមនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនបានបត់ស្ដាំដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយ និងម៉ូតូពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាលផ្ទប់ និងថ្នល់ស្លាប់ភ្លាមៗនៅ និងកន្លែងយ៉ាងអាណោចអាធ័ម ភ្លាមនោះរថយន្តបង្ករមិនបានឈប់រថយន្តដោះស្រាយទេ បានបន្ថែមល្បឿនព្យាយាមបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅកាន់អធិការដ្ឋាននគបាលខណ្ឌដង្កោរង់ចាំប្រគល់ឲ្យសាច់ញាតិយកត្រប់ទៅវិញ ។ ដោយឡែកជនរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចបានដឹកយកដំកល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖