ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនតាមដីកាតុលាការ ករណីឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេចហើយរត់គេចខ្លួន ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពី វេលាម៉ោ២៣ និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២៨សេ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ពិន ពេជ្របូរី ភេទប្រុស អាយុ១៦ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៨សេ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងតាមដីកាលេខ ៧៣ ដ.ច.ន ចុះថ្ងៃទី២៣-០១-២០១៩ ចេញដោយលោក ហន សុខេមរិន ចៅក្រមជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសឆក់ទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវ២៧ ភូមិ៣ថ្មី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា