ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់បានដេកស្លាប់នៅក្បែររបងសណ្ឋាគារ រ៉ូយ៉ាល សង្ស័យគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់វ័យប្រហែលជា៧០ឆ្នាំជាង បានដេកស្លាប់នៅចិញ្ចើមផ្លូវជាប់នឹងរបងសណ្ឋាគាររ៉ូយ៉ាលបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៦៧ ចំណុចជាប់របងសណ្ឋាគាររ៉ូយ៉ាល ក្នុងភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខឈ្មោះ សុះ ឌឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅស្រុក កងមាស ខេត្តកំពង់ចាម បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនជាសន្តិសុខឯកជនយាមនៅសណ្ឋាគាររ៉ូយ៉ាល់ បាននាំគ្នាចំនួន៣នាក់ ដើរយាមល្បាតនៅផ្លូវលេខ៦៧ វេលាម៉ោងប្រហែលជា២និង៣៥នាទីរំលងអធាត្រ ដើម្បីការពារជុំវិញសណ្ឋាគារខ្លាចមានចោរលួចផ្លោះរបង ឬបាត់បង់សម្ភាររបស់សណ្ឋាគារ ពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះម្នាក់ បានដេកស្លាប់យ៉ាងអាណោចអាធ័ម ។

សពជាជនជាតិបរទេសមានពាក់អាវដៃខ្លី ពណ៌ខៀវខោជើងខ្លី ពណ៌គគី ស្បែកជើងប៉ាតា ពណ៌ស និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍វត្តភ្នំ បានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីទំនាក់ទំនងហៅជំនាញកោសល្យវិច័យនៃសង្នការរាជធានីភ្នំពេញ ចុះពិនិត្យផងដែរ។

ក្រោយពេលកើតហេតុខាងលើនេះ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើកោសលវិច័យ ៕ ធឿនព្រែកជ័យ


ចែករំលែក៖