ភ្នំពេញ៖ ផ្លាតហ្វមបច្ចេកវិទ្យាសម្លៀកបំពាក់ជាសកល Zilingo បានបញ្ចប់សន្និសីទមួយយ៉ាងជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) នៅឯទីស្នាក់ការកណ្តាលរបស់ GMAC ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ។ ក្នុងសន្និសីទនេះ Zilingo បានធ្វើបទបង្ហាញពីការប្រើប្រាស់កម្មវិធីឌីជីថលកម្មសិទ្ធិផលិតកម្ម ដែលនឹងជួយឲ្យរោងចក្រកាត់ដេររបស់កម្ពុជា បង្កើនប្រសិទ្ធិភាព និងកាត់បន្ថយភាពខ្វះចន្លោះផ្សេងៗ ។
លោក Sid Narayanan ប្រធានកម្មវិធីឌីជីថលតាមរោងចក្ររបស់ទីផ្សារសម្លៀកបំពាក់អនឡាញ Zilingo បាននិយាយថា៖ «យើងពិតជារំភើបណាស់ដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានផ្តល់ឲ្យយើងនូវផ្លាតហ្វមមួយ និងឱកាសក្នុងការបង្ហាញពីដំណោះស្រាយរបស់យើង ក៏ដូចជាចូលរួមក្នុងអាជីវកម្មកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗដើម្បីចែករំលែកពីវិធីសាស្ត្រដែល Zilingo អាចជួយឲ្យពួកគេបង្កើនប្រសិទ្ធិភាពផលិតកម្មតាមរយៈការធ្វើស្វ័យប្រវត្តិភាពនៃផលិតកម្មផ្សេងៗក្នុងរោងចក្រ» ។
Zilingo មានទំនាក់ទំនងដ៏រឹងមាំជាមួយនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងត្រូវបានអញ្ជើញដោយសមាគមនេះ ឲ្យបង្ហាញពីរបៀបដែលដំណោះស្រាយបច្ចេកវិទ្យាឆ្លាតវៃរបស់ខ្លួន អាចនាំយករោងចក្រនានានៅកម្ពុជា ចូលទៅក្នុងបដិវដ្តន៍ប្រព័ន្ធឌីជីថល ដើម្បីរក្សាទីតាំងរបស់ខ្លួនក្នុងនាមជាតួអង្គដ៏សំខាន់ក្នុងវិស័យឧហ្សាហកម្មសម្លៀកបំពាក់ ។
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងសម័យកាលឧស្សាហកម្ម 4.0 យើងកំពុងតែអង្កេតលើល្បឿននៃការវិវឌ្ឍរបស់ស្វ័យប្រវត្តិភាព និងប្រព័ន្ធឌីជីថល ក្នុងរោងចក្ររបស់យើងទាំងអស់ ។ ម៉ាស៊ីនស្វ័យប្រវត្តិ កំពុងតែកើនឡើងលើការប្រើប្រាស់ក្នុងដំណើរការរបស់រោងចក្រភាគច្រើន ក្នុងនោះរាប់បញ្ចូលទាំង ការចនាម៉ូត ការបង្កើតគំរូម៉ូត ការកាត់ម៉ូត ការបោះពុម្ភលើសម្លៀកបំពាក់ ការប៉ាក់ ការដេរ និងការគ្រប់គ្រងគុណភាព» ។ លោក ម៉ូនីកា បានសង្កត់ធ្ងន់ថា ប្រព័ន្ធឌីជីថលពិតជាសំខាន់ណាស់ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដោយលោកបានបញ្ជាក់ថា៖ «កម្ពុជា ត្រូវតែឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃស្វ័យប្រវត្តិភាព និងប្រព័ន្ធឌីជីថលនេះ ឲ្យបានរហ័សជាងនេះ ក្នុងគោលបំណងផ្លាស់ប្តូរកន្លែងការពារ និងកម្លាំងការងាររបស់យើង» ។
ការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលផលិតកម្មនេះ គឺជាផ្នែកមួយនៃផែនការរបស់ Zilingo ក្នុងការដាក់ឲ្យដំណើរការនៅកម្ពុជា ក្នុងនាមជាទីផ្សារចម្បង ក្រោមទស្សនវិស័យមួយដើម្បីបង្កើនថាមពលដល់អាជីវកម្មសម្លៀកបំពាក់ តាមរយៈការបង្កើតភាពងាយស្រួលដែលមិនធ្លាប់មានពីមុនមកទៅលើចង្វាក់នៃការផ្គត់ផ្គង់ប្រកបដោយតម្លាភាពជាមួយនឹងសេវាបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងសេវាទីផ្សារ ។
លោក Cian O’Dowd ប្រធានផ្នែកពង្រីកទីផ្សាររបស់ Zilingo បានឲ្យដឹងថា៖ «នៅពេលដែលយើងគិតពីវត្តមានរបស់យើងក្នុងប្រទេសកម្ពុជា យើងសម្លឹងឆ្ពោះទៅកាន់ការបណ្តាក់ទុនផ្លាតហ្វមរបស់យើងដើម្បីនាំយករោងចក្រកម្ពុជាជាច្រើនបន្ថែមទៀត ទៅគាន់យុគសម័យកាលឌីជីថល ក៏ដូចជាផ្សារភ្ជាប់ប្រភពកម្ពុជា ទៅកាន់យីហោសម្លៀកបំពាក់ជាសកល ក្នុងប្រទេសលោកខាងលិច ។ តួនាទីនៃបច្ចេកវិទ្យា គួរតែត្រូវបានប្រើប្រាស់ដើម្បីបង្កើតឲ្យមានការរីកចម្រើនរួមគ្នា ។ ជាមួយនឹងកម្មវិធី និងសេវាដ៏សក្តិសមរបស់ Zilingo អាជីវកម្មសម្លៀកបំពាក់ គួរតែត្រូវបានធ្វើឲ្យល្អប្រសើរជាងនេះ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារពិភពលោក» ។ ដោយចាប់ផ្តើមនៅថ្ងៃនេះ រោងចក្រនានាដែលមានការចាប់អារម្មណ៍ នៅកម្ពុជា អាចចុះឈ្មោះ ដើម្បីប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃលើកម្មវិធីបច្ចេកវិទ្យាកម្មសិទ្ធិផលិតកម្មរបស់ Zilingo ។ ដើម្បីចុះឈ្មោះ សូមទាក់ទងទៅកាន់អ៊ីម៉ែល៖sales.cambodia@zilingo.com៕ វឌ្ឍនា