ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េ២នាក់ជិះម៉ូតូធំធ្លាក់ចូលស្រះចិញ្ជឹមត្រីជំរៅជាង២០ម៉ែត្របណ្ដាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិកូរ៉េ២នាក់ ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុក រ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់ចូលរណ្តៅដីទំហំ១០០ ម៉ែត្រ×២០០ ម៉ែត្រ ដែលគេជីកយកអាចម៍ដីលក់រួចហើយ គេដាក់ចិញ្ចឹមត្រីជំរៅជាង ២០ម៉ែត្របណ្តាលឲ្យជនជាតិកូរ៉េបាត់ខ្លួនក្រោយមកដឹងថាស្លាប់ម្នាក់ ហេតុការណ៍ដ៍សោកស្តាយយ៉ាងសង្វេគនេះ កើតឡើងនៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលំដីស ស្ថិតនៅ ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចថា ជនរងគ្រោះទី១-ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046ទី២-ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដើម្បីបើកដើរលេងកំសាន្តនៅក្នុងក្រុងសៀមរាប ពេលដែលភ្ញៀវទាំងពីរនាក់ជិះមកដល់ចំណុចខាងលើ ក៏បានធ្នាក់ជង្ហុក រ៉េចង្កូតទៅបុក និងបង្គោលថ្មធ្នាក់ចូលរណ្តៅដី(មានទឹកពេញ)ដែលមានជម្រៅ ២៥ ម៉េត្រ ដែលត្រូវគេដឹងថាជីកយកអាចម៍ដីលក់ដោយ អេស្កាវ៉ាទ័រ មានទំហំ100×200ម៉ែត្រ ។

ហេតុការណ៍បានបណ្តាលឲ្យជនរងគ្រោះលិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ ពេលនោះជន រងគ្រោះឈ្មោះ Lee Gyuhong បានស្រវ៉ាឡើងមកលើច្រាំវិញបាន ចំណែកជនរងគ្រោះ ឈ្មោះ Jang Seongsu បានលិចទៅបាត់ជាមួយនឹងម៉ូតូ រហូតមកទល់ពេលនេះ ព្រឹកថ្ងៃទី១៦ មករា ២០២០ ទើបអន្តរាគមន៍(ដោយបង់សំណាញ់)ទើបរកសពជនរងគ្រោះខាងលើឃើញ ៕ ប៊ុនរិទ្ធី


ចែករំលែក៖