ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿង បើកបរក្នុងល្បឿនលឿនហើយបានវាក់ជាមួយរថយន្តកុងតឺន័រ១គ្រឿងបើកចេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះ ហើយជាន់ហ្វ្រាំងអត់សុីក៏បានបុកកៀរគាបជាប់គ្នាស្ទើរតែធ្លាក់ចូលទៅក្នុងប្រឡាយ តែមិនបានបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់នោះឡើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅលើមហាវិថីឈ្នះឈ្នះ មុខវិទ្យាស្ថានពហុបច្ចេកទេសភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបែនដឹកដីខាងលើម៉ាកពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5956 បើកបរដោយយុវជនមិនស្គាល់ឈ្មោះម្នាក់ ចំណែករថយន្តកុងតឺន័រពណ៍លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3703 បើកបរដោយបុរស មិនស្គាល់ឈ្មោះដូចគ្នាដែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបែនដឹកដីខាងលើបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវាក់ជាមួយរថយន្តកុងតឺន័រដែលបើកចេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតឡើងលើមហាវិថីនោះដែរក្នុងបំណងបត់ស្ដាំ ។ ខណៈនោះ រថយន្តបែនដឹកដីជាន់ហ្រ្វាំងមនជាប់ក៏បានបុកៀរគាបជាប់គ្នាតែម្ដង ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងគ្រោះឡើយ ហើយក្រោយពេលកើតហេតុអ្នកបើកបររថយន្តទាំង២គ្រឿងបានជជែកយកតែត្រូវរៀងៗខ្លួន ។ ចំណែកនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅសម្រួលមិនឲ្យមានការកកស្ទះព្រមទាំងរាយការណ៍ឲ្យកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យចុះទៅវាស់វែងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ