ព័ត៌មានទាន់ហេតុការណ៍៖

បន្លំយកថ្នាំញៀនញាត់ចូលកំប៉ុងចំនីសត្វហើយយកទៅឲ្យអ្នកទោសក្នុងគុក ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេបន្លំយកថ្នាំញៀនញាត់ចូលកំប៉ុងចំនីសត្វ ហើយយកទៅឲ្យអ្នកទោស មណ្ឌលកែប្រែ(ម១)ត្រូវកម្លាំងឃាត់ខ្លួន កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួនដែលឃាត់ខ្លួនមានឈ្មោះ ឃី សិរីវុឌ្ឍ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់ធំ, ចំណីសត្វចំនួន២កំប៉ុង និងទូរសព្ទដៃ១គ្រឿង ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលដំណឹងពីមណ្ឌលអប់រំកែប្រែ(ម១) នៅចំណុចមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ ឃី សិរីវុឌ្ឍ បានយកក្រាមពណ៌សថ្លាប្រភេទថ្នាំញៀន ចំនួន២កញ្ចប់ថង់ធំ ដាក់ក្នុងកំប៉ុងចំណីសត្វ យកទៅឲ្យគេនៅក្នុងមណ្ឌលអប់រំកែប្រែ(ម១) ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ ឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នឹងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ហើយការឃាត់ខ្លួននេះដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖