ភ្នំពេញ្៖ ពាក់ព័ន្ធមន្រ្តីជំនាញក្រសួងបរិស្ថាន ពិនិត្យចងក្រងបង្កើតតំបន់អភិរក្សបេតិភណ្ឌធម្មជាតិនៅភ្នំណាមលៀរខេត្តមណ្ឌលគីរី ក្រសួងបរិស្ថាន បញ្ជាក់ថា ការលើកឡើងរបស់លោក ក្រើន តុលា ជារឿងបរិហារខុសពីការពិតទាំងស្រុង ទាំងខ្លួនឯងមិនដែលបានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយបច្ចុប្បន្ននេះទៀត ឈ្មោះ ក្រឿន តុលា នេះ ត្រូវបានមន្ត្រីយោធាធ្វើការប្តឹងតបពីបទបរិហារកេរ្តិ៍។
ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានចាត់ទុកខ្លឹមសារដែលឈ្មោះ ក្រឿន តុលា ដែលតាំងខ្លួនថាជាសកម្មជនព្រៃឈើ និយាយទាក់ទងនឹងសសរថ្មនៅក្នុងរបៀងអភិរក្សជីវៈចម្រុះ ត្រូវបានលួចគាស់លក់ គឺជាការផ្សាយព័ត៌មានមិនពិត បំភ្លៃខុសពីការពិត ខណៈខ្លួនមិនដែលបានទៅដល់តំបន់នោះផង។ ការលើកឡើងរបស់លោក ក្រើន តុលា ជារឿងបរិហាទាំងស្រុងទាំងខ្លួនឯង មិនដែលបានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយបច្ចុប្បន្ននេះទៀត ត្រូវបានមន្ត្រីយោធាបានធ្វើការប្តឹងតបពីបទបរិហារកេរ្ត៍ផងដែរ។
តាមរយ:ខ្លឹមសារដែលឈ្មោះ ក្រើន តុលា បានផ្តល់ជូនសារព័ត៌មានជាព័ត៌មានបំផ្លើសទាំងស្រុង ខ្ញុំបាទសូមធ្វើការបំភ្លឺដូចខាងក្រោម៖
១) ក្រោយពីបានទទួលដំណឹងថា មានការផ្សពវផ្សាយព័ត៌មានថាបុគ្គលមួយក្រុម សហការជាមួយជនជាតិវៀតណាម បានលបលួចយកថ្មធម្មជាតិ ដែលដុះនៅតាមចង្កេះភ្នំ ក្នុងភូមិសាស្ត្រភូមិឡាំមេះ ឃុំប៊ូសា្រ ស្រុកពេជ្រាដា ក្នុងរបៀងអភិរក្សជីវចម្រុះយកទៅលក់នៅវៀតណាម ក្នុងនាមមន្ទីរបរិស្ថាន បានបញ្ជូនមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ឃើញថា មិនបានរកឃើញស្លាកស្នាមណាមួយ ដែលបង្ហាញថាមានគេលួចយកថ្មធម្មជាតិទាំងនោះ ទៅលក់ដូចដែល ឈ្មោះក្រើន តុលា លើកឡើងនោះឡើយ ។
២) មន្ត្រីឧទ្យានុរក្ស លោកនាយកដែន រួមជាមួយលោកប្រធាននាយកដ្ឋានបេតិកភណ្ឌ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចុះទៅពិនិត្យទីតាំងនោះជាលើកទី២ ក្រោយការពិនិត្យ មិនអ្វីគួរកត់សម្គាល់ទេ ដូចជាការគាស់ ការយកវត្ថុតាង និងស្លាកស្នាមដឹកចេញគឺមិនមានឡើយ។
៣) ក្នុងនោះក៏មានប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី រួមជាមួយអាជ្ញាធរស្រុក ពេជ្រដា បានចុះពិនិត្យទីតាំខាងលើនោះដែរ ហើយលទ្ធផលមិនរកឃើញអ្វីដូចដែលបានលើកឡើងដោយឈ្មោះ ក្រឿន តុលា ឡើយ។
សរុបមកការលើកឡើងរបស់លោក ក្រើន តុលា ជារឿងបរិហារខុសពីការពិតទាំងស្រុង ទាំងខ្លួនឯងមិនដែលបានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយបច្ចុប្បន្ននេះទៀត ឈ្មោះ ក្រឿន តុលា នេះ ត្រូវបានមន្ត្រីយោធាធ្វើការប្តឹងតបពីបទបរិហារកេរ្តិ៍ផងដែរ។
សូមបញ្ជាក់ថា មន្រ្តីជំនាញក្រសួងបរិស្ថានពិនិត្យចងក្រងបង្កើតតំបន់អភិរក្សបេតិភណ្ឌធម្មជាតិនៅភ្នំណាមលៀរ ខេត្តមណ្ឌលគីរី។
លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន កាលពីថ្ងៃទីសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្ស សមត្ថកិច្ចនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវតំបន់បេតិភណ្ឌធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងខេត្តមណ្ឌលគីរី។ ក្រុមការងារធ្វើដំណើរ ដោយរថយន្ត ផង និងដោយម៉ូតូផង បានទៅដល់ទីតាំងធម្មជាតិ កន្លែងវប្បធម៌របស់ជនដើមភាតិចនៅក្នុងតំបន់។ នៅទីនោះ ក្រុមការងារបានចុះពិនិត្យស្រាវជ្រាវលើតំបន់សសរថ្មធម្មជាតិជាច្រើនផ្ទាំង ស្ថិតនៅភូមិលេខ៥(ឡាំមេះ) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តតំបន់របៀងអភិរក្សជីវៈចម្រុះ “ខេត្តមណ្ឌលគិរី” ដែលតាមការសិក្សាជំហានដំបូង មានអាយុកាលរាប់ពាន់ឆ្នាំ។
លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងថា សសរថ្មធម្មជាតិរាប់ពាន់ដើមមានមុខកាត់ចាប់ពី៤០សង់ទីម៉ែត្រ ដល់៦០សង់ទីម៉ែត្រ និងប្រវែងរហូតដល់ ២ ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នា ដូចរាងប្រាសាទបុរាណ។ តាមរយៈការស្រាវជំហានដំបូងក្រៅពីសសរថ្ម មានវត្តមានដើមរកា ដើមជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើមឬស្សី ឈើផ្សេងទៀតនៅតំបន់នោះផងដែរ ដែលជាសម្បត្តិធម្មជាតិ កម្រឃើញមាននៅតាមតំបន់ការពារធម្មជាតិ។ លោក វុធ សារុំ បានបន្ថែមថា លើសពីនេះ តំបន់ការពារធម្មជាតិនេះ មានសត្វព្រៃដូចជាក្តាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មារបា សត្វកេងកង ជាដើម ព្រមទាំងមានទឹកធ្លាក់ពីលើដុំថ្មដ៏ប្រណិតផងដែរ។ តំបន់ព្រៃដែលមានធនធានធម្មជាតិដ៏មានតម្លៃទាំងនោះ ក៏ជាជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធិ តាមជំនឿរបស់ជនជាតិដើមភាគតិចព្នងជាច្រើនជំនាន់មកហើយ។
លោក លឿង កេសារោ បានបញ្ជាក់ថា ក្រោយពីការសិក្សា ក្រុមការងារមានគម្រោងរៀបចបង្កើតជាតំបន់អភិរក្សបេតិកភណ្ឌ “ឡាំមេះ” ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយធ្វើការចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់៕ សតារា