ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ទំនងមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបានសម្រេចបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីខាងលើ មានឈ្មោះ ហ៊ុន ស្រីនាង អាយុ៣៥ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើនេះ គឺធ្លាប់ធ្វើអត្តឃាតដោយខ្លួនឯងជាច្រើនដងមកហើយ ប៉ុន្តែត្រូវបានបងប្អូនក្រុមគ្រួសារជួយទាន់ សង្គ្រោះដឹកទៅមន្ទីរពេទ្យទាន់ពេល ដោយក្រុមគ្រួសារបញ្ជាក់ថា មានជំងឺផ្លូវចិត្ត ប៉ុន្តែស្រាប់តែនៅថ្ងៃកើតហេតុដោយបងប្អូនជាប់រវល់ចេញក្រៅផ្ទះក៏បានធ្វើអត្តឃាតខ្លួនឯង ចងកនឹងននងផ្ទះ បណ្ដាលឲ្យស្លាប់តែម្ដង ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថាតាមការពិនិត្យសាកសពរបស់លោកគ្រូពេទ្យ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ។ ជនរងគ្រោះពិតជាស្លាប់ដោយចងកខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន