ព័ត៌មានទាន់ហេតុការណ៍៖

ជួបទុក្ខធំម្តងនេះ ពេជ្រ សូលីកា ទទួលបានការលើកទឹកចិត្តពីគ្រួសារខាងប្តីខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ សារលើកទឹកចិត្តជាច្រើនបន្តបន្ទាប់ពីអ្នកជិតដិត ពិសេសក្រុមគ្រួសារសាច់ញាតិខាងស្វាមី ចំពោះ ពេជ្រ សូលីដា បានធ្វើឲ្យនាងកាន់តែកក់ក្តៅ ស្របពេលដែលនាងកំពុងមានផ្ទៃពោះ ។

សាររំលែកទុក្ខ និងទម្លាយពីទុក្ខកង្វល់ក្នុងខ្លួនបានធ្វើឲ្យពេជ្រ សូលីកា បន្ធូអារម្មណ៍ដ៏តានតឹង ដែលមនុស្សជាច្រើនមិនធ្លាប់ជួបដូចនាង ។ កាន់តែធ្វើឲ្យនាងមានកម្លាំងចិត្តបន្តប្រឹងប្រែងគឺទាំងដើម្បីកូនក្នុងផ្ទៃក្រុមគ្រួសារប្អូនៗដែលកំព្រាម្តាយឪពុកនោះ នាងក៏បានការលើកទឹកចិត្តពេញទំហឹងពីសំណាក់ក្រុមគ្រួសារខាងស្វាមី ។ ឪពុកក្មេកតារាចម្រៀងរូបនេះបានថ្លែងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ។

ជាមួយគ្នានេះលោកបានលើកទឹកចិត្តសម្រាប់កូនប្រសាសុំឲ្យនាងឈប់យំ និងពិបាកចិត្តហើយលោកយល់ថា ពិតជាពិបាកដែល បបូរមាត់របស់កូនមិនអាចពន្យល់ពីអារម្មណ៍ឈឺចាប់របស់កូនបាន ។ ចងចាំថា ប្រសិនបើកូននៅម្នាក់ឯងហើយសោកសៅពួកយើងនឹងក្លាយជាស្រមោលរបស់កូន ។ ប្រសិនបើអ្នកចង់យំយើងនឹងក្លាយជាស្មារបស់កូន ។

ប្រសិនបើកូនមិនសប្បាយចិត្តយើងនឹងក្លាយជាស្នាមញញឹមរបស់អ្នកហើយប្រសិនបើអ្នកត្រូវការយើងយើងនឹងនៅទីនោះជានិច្ច ។ សារនេះទទួលបានការគាំទ្រ និងកោតសរសើរពីសណ្តានចិត្តរបស់ឪពុកក្មេងចំពោះកូនប្រសាស្រីដែលកំពុងញំញីដោយទុក្ខក្នុងទ្រូងពិបាកនឹងពណ៌នា និងបង្ហាញពីចំណងស្នេហ៍រវាងនាង និងស្វាមី រួមទាំងសាច់ថ្លៃកាន់តែរឹងមាំ បើទោះបីជាចាប់តាំងពីភ្ជាក់ពាក្យមិនបានប៉ុន្មានខែផងត្រូវជួបនឹងរឿងរ៉ាវ និងការមាក់ងាយជាច្រើនបន្តបន្ទាប់ ។

ទន្ទឹមនឹងនោះ ងាកទៅមើលខាងក្រុមគ្រួសារស្វាមីនាង គឺលោក Han Khim វិញក្រោយពីផ្ទុះរឿងធំត្រូវមិត្តភក្ដិសម្លាញ់បកអាក្រាកហែកហួរកេរ្ដិ៍ឈ្មោះរហូតដល់រឿងម្ដាយនាងក្លាយជាឃាតកសម្លាប់មនុស្ស ប៉ុន្ដែទាំងអនាគតឪពុកម្ដាយក្មេក សាច់ញាតិជិតឆ្ងាយខាងអនាគតស្វាមីនាង បានផ្ដល់ភាពកក់ក្ដៅ បង្ហាញការយកចិត្តទុក្ខដាក់ និង នៅតែនៅក្រោយខ្នងចាំលើកទឹកចិត្តនាងជានិច្ច ។

ទឹកចិត្តទាំងនេះត្រូវបានគេចាត់ទុកថាជាទឹកចិត្តល្អប្រពៃមិនអាចកាត់ថ្លៃបាន ពោលគឺមានទឹកចិត្តជួយជ្រោមជ្រែង និងលើកទឹកចិត្តនៅពេលដែលនាងប្រឈមនឹងបញ្ហាជីវិតយ៉ាងច្រើនបន្តបន្ទាប់ដូចពាក្យដែលគេពោលថា មើឃើញមនុស្សល្អនៅពេលដែលខ្លួនឯងជួបទុក្ខលំបាកខ្លាំង ៕ វឌ្ឍនា


ចែករំលែក៖