ព័ត៌មានទាន់ហេតុការណ៍៖

សិល្បកររាប់សិបនាក់បានឱកាសសម្តែងក្នុងភាពយន្តភាគពីរគឺរឿង ទាសករលុយ និង “មរតកកម្ម”

ចែករំលែក៖

ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហាញអារម្មណ៍រីករាយក្រោយពីទទួលបានឱកាស និងលេចមុខក្នុងការរួមគ្នាថតភាពយន្តភាគ ២រឿងរួមគ្នាគឺរឿង ទាសករលុយ និង “មរតកកម្ម”ដែលគេដឹងថា ជាការផលិតរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករានេះក្នុងពិធីក្រុងពាលីចេញថតភាពយន្តថ្មីទាំងនេះក្រោមវត្តមានផលិតករ និងក្រុមការងារផលិតភាពយន្ត ។

ភាពយន្តរឿង មរតកកម្ម នឹងត្រូវសម្តែងតួអង្គឯកដោយ លោកណាខុន កញ្ញាប៉ុប រចនា ជាតួឯក ក្នុងនោះក៏ឃើញ មានលោកមឿន ឯកសុធារិទ្ឋផងដែរ ។ ចំពោះភាពយន្តទី២ មានចំណងជើងថា «ទាសករលុយ» សម្តែងដោយ លោកបញ្ញា សិដ្ឋិ លោក ជា លៀងឈេ កញ្ញា ណាក់ ស្រីណា លោកចន កញ្ញាស៊ីស៊ី អ្នកនាងប៉េង ប៉ោង កញ្ញាវ៉ាន់លីលី ញឹមចាន់ថនជាដើម ។

ថ្លែងដោយការពេញចិត្តខ្លាំងសិល្បករទាំងអស់បានបង្ហាញអារម្មណ៍រីករាយខ្លាំងក្រោយពីទទួលបានឱកាសសម្តែងភាពយន្តថ្មី ខណៈទូរទស្សន៍មួយនេះត្រូវបានទទួលស្គាល់ថាមានការយកចិត្តទុកដាក់ខ្លាំងលើសិល្បករគ្រប់វ័យ ទាំងល្បីឈ្មោះ និងទើបនឹងប្រឡូក ។ ប្រភពលើកឡើងដែរថា សិល្បករក៏ពេញចិត្ត និងការទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផលិតទាំងខ្មែរ និងជនជាតិថៃ ដែលទំនាក់ទំនងដូចជាបងប្អូនដូចច្នេះដែរ ។

បើតាមលោកហួង តារាមុន្នីប្រធានផ្នែកផលិតកម្មវិធី ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ បានឲ្យដឹងថា នេះជាស្នាដៃប្រមាណជាង២០រឿងមកហើយដែល ស្ថានីយ៍យើងរៀបចំកសាងភាពយន្តនេះឡើង ។ ដើមឆ្នាំ២០២០នេះ ទូរទស្សន៍ ក្រងពលីរឿង២តែម្តងដើម្បីឲ្យប្លែកខណៈក្រុមការងារផលិត និងឧបករណ៍មានគ្រប់គ្រាន់ ។

លោកថា ជាទូទៅក្នុងមួយឆ្នាំក្រុមការងារផលិតប្រមាណ៦រឿង ខណៈមានផលិតកម្មជាដៃគូក៏មានមួយចំនួន ដូចនេះសិល្បករជាច្រើនមានឱកាសបង្ហាញស្នាដៃ ។ ខាងទូរទស្សន៍យើងមិនបានប្រកាន់បក្សពួក ដាក់តួសម្តែងជាតួគ្នាឯងនោះទេ ។ ខាងយើងផ្តល់ឱកាសដល់គ្រប់តារាថ្មីចាស់ទាំងអស់ដែលមិនទាន់ថតឲ្យយើង អាចមកទំនាក់ទំនងជាមួយខាងយើង ហើយយើងមានគណៈកម្មាការជ្រើសរើសតួប្រសិនបើគាត់មានសមត្ថភាពល្អពិតប្រាកដ ៕ វឌ្ឍនា


ចែករំលែក៖