ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកគន្លងផ្លូវអាទិភាព រថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ចាប់ ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្រេច កែសំរួលផ្លូវរត់ រថយន្តក្រុងសាធារណៈឱ្យកាន់តែប្រសើរឡើង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាក មកប្រើប្រាស់រថយន្តក្រុងរថយន្តក្រុងសាធារណៈ មិនប្រើប្រាស់សេវាឯកជន ទើប រាជធានីភ្នំពេញ នឹងរៀបចំផ្លូវអទិភាព មួយសម្រាប់តែរថយន្តក្រុងតែម្តង ពោលគឺនឹងបើក គន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដោយ ចាប់ពីចំណុចប្រ សព្វ មហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺ ហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ ។

លោកឃួង ស្រេង បានបញ្ជាក់បែបនេះកាលពីរសៀលថ្ងៃទី១៧ មករា ២០២០ក្នុងអង្គប្រជុំគណៈកម្មាធិការរៀបចំផ្លូវអាទិភាព រថយន្តក្រុងនិងដឹកជញ្ជូនសាធារណៈ citybus នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា នេះជាការងារចាំបាច់សម្រាប់រាជធានី ភ្នំពេញ ដោយត្រូវធ្វើយ៉ាងណាឱ្យរថយន្តក្ រុងសាធារណៈរបស់យើង ធ្វើចរាចរណ៍ទៅដោយរលូន មិនមានការកកស្ទះចរាចរណ៍ ។ បើការងារនេះទទួលបានជោគជ័យហើយនោះ ប្រជាពលរដ្ឋនឹងងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងជាក់ជាមិនខាន ។ អ្វីជាគម្រោង ដែលយើងត្រូវអនុវត្តគឺយើងជ្រើសរើសយកផ្លូវមួយខ្សែដោយ ចាប់ ចាកចេញពី ផ្លូវប្រសព្វរវាងផ្លូវព្រះមុនីវង្សនិងផ្លូវហ្សាដឺហ្គោលជិតផ្សារធំថ្មីទៅដល់ច្រមុះជ្រូកស្ទឹងមានជ័យ ។

លោកអភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា បើគម្រោងទីមួយទៅលើផ្លូវអទិភាពមួយខែនេះទទួលបានជោគជ័យរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសិក្សាទៅលើបណ្ដាញផ្លូវផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាឱ្យខ្សែរត់នៅក្នុងរាជធានីភ្នំពេញទទួលបានការគាំទ្រនិងពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ ។ ការងារនេះអាចសម្រេចបានគឺត្រូវតែមានការចូលរួមពី អាជ្ញាធរខណ្ឌនិងសមត្ថកិច្ចប៉ូលីសពាក់ព័ន្ធ ។

លោកអ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រោយការសិក្សា ក្រុមការងារ យើងជម្រើស២ ដើម្បីប្រើប្រាស់ផ្លូវអាទិភាព សម្រាប់រថយន្តក្រុងសាធារណៈ បែងចែកជា២ ជម្រើស៖ ១ គន្លងផ្លូវអាទិភាពរថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដែលបង្កភាពងាយស្រួលដល់ការរៀបចំគំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ។ ប៉ុន្តែត្រូវធ្វើចំណតរង់ចាំនូវកណ្តាលទ្រូងផ្លូវ ។ ២ គន្លងផ្លូវអាទិភាពរថយន្តក្រុងខាងស្តាំជាប់ចិញ្ចើមផ្លូវគឺបង្កភាពងាយស្រួលដល់ការឈប់ចតដាក់ និងទទួលអ្នកដំណើរ កាត់បន្ថយការចំណាយ ប៉ុន្តែមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងអាជីវកម្មរបស់ប្រជាពលរដ្ឋអមសងខាងផ្លូវ ។ គម្រោងនេះត្រូវ ស្នើសុំគោលការណ៍ចំណាយថវិកាប្រមាណ ៣.៥លានដុល្លារ សម្រាប់អនុវត្តន៍គម្រោងផ្លូវអទិភាពរថយន្តក្រុង ដែលមានចំងាយ៥គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ ។

លោកឃួង ស្រេង ក្នុងប្រជុំនោះបានសម្រេចយកផ្លូវអាទិភាព នៅចំកណ្តាលទ្រូងផ្លូវនិងបានស្នើសុំមន្ទីរជំនាញ និងខណ្ឌពាក់ព័ន្ធទាំង៤ សហការជាមួយរដ្ឋាករអនុវត្តន៍គម្រោងនេះឱ្យបានជោគជ័យ និងជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវពេលម៉ោងប្រតិបត្តិការរថយន្តក្រុង គឺពេលព្រឹកចាប់ពីម៉ោង ៦និង៣០នាទី ដល់ម៉ោង ៩និង៣០នាទី សំរាប់ ទិសដៅចូលរីធានីភ្នំពេញ ពីស្ទឹងមានជ័យដល់ផ្សារថ្មីនិងពេលល្ងាចចាប់ពីម៉ោង៤និង៣០ នាទីដល់ម៉ោង ៧និង៣០នាទី សំរាប់ទិសដៅចេញពីរាជធានីភ្នំពេញផ្សារថ្មីដល់ច្រមុះជ្រូកស្ទឹងមានជ័យ ៕ សំរិត


ចែករំលែក៖