ខេត្តតាកែវ៖ ស្រ្តីប្រធានអង្គការ បុត្រីមេត្តករុណា ម្នាក់បានដេកស្លាប់ក្នុងវីឡា បង្កការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិត នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ។
ជននរងគ្រោះឈ្មោះ អាឌែលហ្វា (ADELFA SIEGA) វ័យជាង៧០ឆ្នាំជា ជនជាតិហ្វីលីពីន មុខរបរប្រធាន អង្គការក្រៅរដ្ឋាភិបាល «ក្រុមគ្រួសារបុត្រីមេត្តាករុណា» បានដេកស្លាប់ក្នុងផ្ទះវីឡាជួល នៅចំណុចខាងលើ តាំងពីយប់ ហើយព្រឹកឡើងទើបដឹងនាំគ្នាភ្ញាក់ផ្អើលតែម្តង ។
បន្ទាប៉ពីទទួលព័តមាននេះសមត្ថកិច្ចខេត្ត រួមនឹងមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ចុះមកធ្វើកោសល្យវិច័យលើសាកសពហើយបាន សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺចាស់ជរា។
បន្ទាប់មកសមត្ថកិច្ច បានធ្វើការទាក់ទង ទៅកាន់ស្ថានទូតហ្វីលីពីន នៅរាជធានីភ្នំពេញ ដើម្បីមកទទួលសព យកទៅប្រគល់ជូនក្រុមគ្រួសារ នៅប្រទេសហ្វីលីពីន តាមប្រពៃណី ៕ ប្រាថ្នា