ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យក្មេងម្នាក់ឈឺពោះ នៅពេលកំពុងធ្វើដំណើរតាមផ្លូវ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះជួយដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ ខណៈស្ត្រីវ័យក្មេងម្នាក់ពោះធំបានធ្វើដំណើរតាមផ្លូវ ក៏មានអការឈឺពោះត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមផ្លូវសហព័ន្ធរុស្សី នៅមុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើ បានឲ្យដឹងថា នាងមានឈ្មោះ សេង សុជា អាយុ២៣ឆ្នាំ មុខរបរដើរស៊ីឈ្នួលគេ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ក្រុងកំពត ខេត្តកំពត ។

ប្រភពព័ត៌មានបានឲ្យដឹងថា គាត់បានមកស្នាក់នៅភ្នំពេញ រយ:ពេល៣ឆ្នាំមកហើយ មានប្តីជាកម្មករ ក្រោយពីគាត់មានផ្ទៃពោះ ប្តីបានចុះចោលបាត់ ទុកឲ្យគាត់រស់នៅជាមួយឪពុកម្តាយ ក្នុងស្ថានភាពក្រលំបាក ។

នៅវេលាកើតហេតុ ខណ:គាត់កំពុងដើរតាមផ្លូវ ស្រាប់តែកើតមានអាការឈឺពោះ ទើបមានពលរដ្ឋឃើញ បានជួយរាយការណ៍ទៅសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅពិនិត្យ តាមដានសុខភាព ៕ សុខាសែនជ័យ​


ចែករំលែក៖