ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរ និងសមត្ថកិច្ចនគរបាលស្រុកបានជួយសង្រ្គោះដឹកសិស្សវិទ្យាល័យក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ ចាប់ពីម៉ោង០១រសៀល ថ្ងៃម្សិលមិញ រហូតមកដល់ព្រឹក ខណៈអង្គុយរៀនសុខៗ ស្រាប់តែដួលសន្លប់ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់ ។
បើតាមរបាយការណ៍របស់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១រសៀល រហូតដល់ម៉ោង៤:៣០នាទីរសៀល សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់កំពុងអង្គុយរៀនក្នុងថ្នាក់សុខៗស្រាប់តែបានសន្លប់ជាបន្តបន្ទាប់ដោយក្នុងនោះមានឈ្មោះខាងក្រោម៖
១៖ ជា ស្រីណា ភេទស្រី ថ្នាក់ទី10A
២៖ វណ្ណៈ ដាណេ ភេទស្រី ថ្នាក់ ទី10C
៣៖ នៅ ស្រីលីស ភេទស្រីថ្នាក់ទី10B
៤៖ នី ស្រីនិច្ច ភេទស្រីថ្នាក់ទី10C
៥៖ អុល ម៉ូលីកា ភេទស្រី ថ្នាក់ទី10D
៦៖ ឡេង សក់លី ភេទស្រី ថ្នាក់ទី10D
៧៖ ផាត ពរ័ ភេទស្រី ថ្នាក់ទី7
៨៖ ស៊ន ដា ភេទស្រី ថ្នាក់ទី8C
៩៖ សាន មួយសីុម ភេទស្រីថ្នាក់ទី7C
១០៖ ឈន យ៉ុងអីុ ភេទស្រី ថ្នាក់ទី7A
១១៖ ជា ជៀកមីុភេទស្រីថ្នាក់ទី8A
១២៖ ស្រេង ពិសី ភេទស្រីថ្នាក់ទី8C
លោកអភិបាលសញរុកបន្តថា សិស្សទាំង១២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ហើយបើតាមការសន្និដ្ឋានរបស់គ្រូពេទ្យអះអាងថា ចំពោះមូលហេតុ សិស្ស២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ គាត់មានសភាពខ្សោយ តាមរបៀបរៀនច្រើនពេក និងសម្រាកបានតិចពេក ។
ប្រភពដដែលបានពន្តទៀតថា លុះរហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ស្រាប់តែមានសិស្ស១៤នាក់ផ្សេងទៀត បានបន្តសន្លប់ជាបន្តបន្ទាប់ទៀតក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ ។ សិស្សទាំង១៤នេះ មានឈ្មោះ៖
១៖ ប៉ិល សុជាតា ភេទស្រីថ្នាក់ទី12B(កន្លងមកធ្លាប់សន្លប់ជារឿយៗ)
២៖ សន ស្រីនុត ភេទស្រីថ្នាក់ទី10C
៣៖ សុខ រតនៈ ភេទប្រុសថ្នាក់ទី12C
៤៖ ចាន់ ស្រីឡែន ភេទស្រីថ្នាក់ទី7A
៥៖ ប៊ី អាយលី ភេទស្រី ថ្នាក់ទី12A
៦៖ ឆវី រស្មី ភេទស្រីថ្នាក់ទី9A
៧៖ ជឹម សុខអេង ភេទស្រីថ្នាក់ទី12A
៨៖ ធឿន ស្រីពៅ ភេទស្រីថ្នាក់ទី10B
៩៖ ច្រេន ម៉ានីភេទស្រីថ្នាក់ទី10A
១០៖ រ៉សាត អារីហ្សា ភេទស្រីថ្នាក់ទី7C
១១៖ ប៉ែន ថុនា ភេទស្រីថ្នាក់ទី7B
១២៖ ម៉េង សុពរ័នារី ភេទស្រីថ្នាក់ទី11B
១៣៖ គ្រី សូលីដា ភេទស្រីថ្នាក់ទី12B
១៤៖ លី ទេវី ភេទស្រីថ្នាក់ទី12C
បច្ចុប្បន្នសិស្សទាំងអស់ដែលដួលសន្លប់ក្នុងថ្នាក់រៀននេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកក្រូចឆ្មារ ដោយលោកអភិបាលស្រុក ចុះទៅពិនិត្យផ្ទាល់ រួមជាមួយនឹងការមើលថែយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ និងកំពុងតាមដានរកប្រភពនៃការសន្លប់របស់សិស្សនេះ ជាបន្តទៀត ហើយក្នុងនោះមានសិស្សខ្លះជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញហើយ ៕ ប្រាថ្នា