ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុម បើកម៉ូតូ២គ្រឿង ឆក់កាបូបពីនារីម្នាក់ ជិះម៉ូតូកង់បី បានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបើកម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ខណៈជិះម៉ូតូកង់បីនៅតាមដងផ្លូវ បានសម្រេចរួចនាំគ្នាបើកម៉ូតូគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨ និង ៣០ នាទីយប់ថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ (សឡា)ក្បែរ និងការ៉ាស់សាំង ptt ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះជា ស្រីណា អាយុ ២៨ឆ្នាំមុខរបរជាអ្នកបកប្រែភាសាឲ្យជនជាតិបរទេស ស្នាក់នៅម្ដុំព្រៃសរ ក្នុងខណ្ឌដង្កោ ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខកណ្ដាល1Y-7065 បានជិះចេញពីម្ដុំព្រៃសដើម្បីទៅជួបភ្ញៀវ នៅម្ដុំអង់តែនទួលគោក ដើម្បីបន្តដំណើរទៅសៀមរាបនៅថ្ងៃស្អែក ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ (សឡា) ខណៈមកដល់ចំណុច កើតហេតុស្រាប់តែមានជនសង្ស័យ៣នាក់បើកម៉ូតូ២ គ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅមិនចាំស្លាកលេខ រួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់ បានសម្រេចរួចនាំគ្នាបើកម៉ូតូគេចខ្លួនបាត់ ។

ជនរងគ្រោះបានបន្តទៀតថានៅក្នុងកាបូប របស់គាត់រួមមានប៉ាស្ព័រមួយក្បាល និងគ្រឿងហេប ភីឡាយ៤-៥កំប៉ុង និងទូរសព្ទដៃមួយគ្រឿង ។

បន្ទាប់មកជនរងគ្រោះបានជិះកង់បីបន្តដំណើរទៅមុខទៀត ក៏បានជួបកម្លាំងនគរបាលខណ្ឌទួលគោកកំពុងអនុវត្ត ច្បាប់ចរាចរនៅតាមបណ្ដោយផ្លូវលេខ២៧១ រួចក៏ប្រាប់ទៅនគរបាលថាមានជនសង្ស័យឆក់កាបូប របស់គាត់នៅផ្លូវលេខ៣៧១ (សឡា) រួចនគរបាលបានប្រាប់ទៅជនរងគ្រោះថា ករណីនេះនៅក្នុងទឹកដីខណ្ឌសែនសុខ ។

បន្ទាប់មកជនរងគ្រោះមិនចង់វែងឆ្ងាយហើយ និងប្រញាប់ទៅជួបភ្លៀវផងនោះបានបន្ត ដំណើរទៅមុខទៀត ៕ ជ្រោយពេជ្រ


ចែករំលែក៖