ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលារៀន​​អន្តរទ្វីប អាមេរិកាំង ហៅកាត់ (AiS) វាយយុវសិស្សដូចគ្នាបណ្ដាយអោយស្លាប់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានឃាត់ខ្លួនយុវសិស្សមា្នក់ដែលគេស្គាល់ថាជាសិស្ស អន្តរទ្វីប អាមេរិកាំង ហៅកាត់ (AiS) បាន​វាយទៅលើយុវសិស្សដូចគ្នា​បណ្ដាយអោយស្លាប់ ហេតុកាលនេះ នៅម៉ោង​ ១៦និង៤០នាទី​ល្ងាច​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របង សាលាអន្តរទ្វីប អាមេរិកាំង ហៅកាត់ (AiS) មួយកន្លែងស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក​ ពីករណីហិង្សាមានស្ថានទំងន់(សិស្សនឹងសិស្សវៃគ្នាបណ្តាលអោយជនរងគ្រោះស្លាប់)កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះនី លីស៊ាង ប្រុសខ្មែ​រ​ មុខរបរសិស្សសាលាស្នាក់នៅផ្ទះលេខ៣Aផ្លូវ១២BTសង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ ។

ជនរងគ្រោះ ឈ្មោះ​ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ ខ្មែរមុខរបរសិស្សថ្នាក់ទី៩ឃ ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​

​ បើតាមប្រភពពត៍មានពី សមត្ថកិច្ច បានអោយដឹងថាមុនកើតហេតុ ​ ជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័​បានជិះម៉ូតូចេញពីសាលាទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័ជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ។

បច្ចុប្បន្ន យុវសិស្សដែរជាជនសង្ស័យត្រូវ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ដេីម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការកាត់ទោសទៅតាមផ្លូវច្បាប់៕ សរស្មី


ចែករំលែក៖