ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះសារកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?
ប្រទេសយើងសព្វថ្ងៃទោះបីនៅក្នុងក្រុង ឬចេញក្រៅក្រុងគឺមានកន្លែងកំសាន្តល្អៗជាច្រើន។ ក្នុងទីក្រុងភ្នំពេញនៅតាមផ្សារទំនើបៗដូចជាផ្សារ អ៊ីអន (AEON) ក៏មានន្លែងសម្រាប់បងប្អូននាំកូនចៅទៅកំសាន្ត ញាំអាហារ ទិញទំនិញ និងលំហែអារម្មណ៍បានគ្រប់ពេល។
ដោយសារប្រទេសយើងមានសុខសន្តិភាព សព្វថ្ងៃនេះមាននិស្សិតមកពីបរទេសជាច្រើនបានមកសិក្សានៅក្នុងប្រទេសយេីងហើយក៏មានទេសចរ អ្នកជំនួញ និងមន្រី្តជំនាញឯកទេស ជាច្រើនមកកំសាន្ត និងមករស់នៅក្នុងប្រទេសយើងទៀតផង។ អរគុណបងប្អូនដែលរួមរួមគ្នាថែរក្សាសន្តិភាព។
សូមផ្ញើសេចក្តីនឹករឮកទៅកូនក្មួយនៅកូរ៉េទាំងអស់គ្នាផង សង្ឃឹមថានឹងបានជួបកូនក្មួយក្នុងពេលឆាប់ៗខាងមុខនេះ។
សូមជូនពរការធ្វើដំណរកំសាន្តជិតឆ្ងាយរបស់បងប្អូនមានសុខសុវត្ថិភាពគ្រប់ៗគ្នា។
អរគុណសន្តិភាព» ៕