ព័ត៌មានទាន់ហេតុការណ៍៖

កណ្តាប់ដៃដែកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ទៅលើគ្រឿងចក្រកូនចៅសង្កាត់សាមគ្គី តើទៅរួចឬទេ?

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រឿងចក្រពីរគ្រឿងរបស់កូនប្រុសលោកជា ម៉ាលី ចៅសង្កាត់សាមគ្គី ចូលទៅវាយព្រៃដីរដ្ឋឲ្យចិនថា ជាដីក្រុមហ៊ុន តែនៅមិនទាន់បានច្បាប់នៅឡើយ ១ម៉ឺនហិកតា ជាដីក្រុមហ៊ុនក្រេនស៉ី តែត្រូវបានលោកឧកញ្ញ៉ា កាត់ប្រគល់ឲ្យរដ្ឋក្រុបគ្រង មួយចំនួនហើយ ដីចំណុចខាងលើនេះ ស្របពេលក្រសួងកសិកម្មទើបតែ និងចេញច្បាប់ សជណ ឲ្យទប់ស្កាត់ការពារដីព្រៃរបស់រដ្ឋ ដែលនៅសេសសល់ កំឲ្យមានការកាប់ឈូសឆាយរុករានបន្តចាប់ពីឆ្នាំ២០១៩ ។

ហេតុអ្វីបានជាចិនថាជាដីក្រុមហ៊ុនរបស់ខ្លួន ដែលច្បាប់មិនទាន់បានកាន់នូវ និងដៃផងនោះ ហៀនឲ្យគ្រឿចក្រចូលវៃព្រៃ ថាចូលវៃធ្វើផ្លូវចូលហ៊ុំព័ទ្ធ រុករកប្រភពទឹកសិន បានច្បាប់ក្រោយ ទើបវៃបន្ត តែអកុសលត្រូវបានលោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បញ្ចេញកណ្តាប់ដៃដែក បញ្ជាឲ្យកម្លាំងមន្ត្រីបរិស្ថាន ចុះឃាត់ភ្លាមៗ ខណ:កំពុងធ្វើសកម្មភាពនៅលើដែនដី របស់លោកកំពុងគ្រប់គ្រង សកម្មភាពវៃព្រៃឲ្យចិន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅល្ងាចថ្ងៃដដែល ត្រូវបានកម្លាំងមន្ត្រីបរិស្ថាន ចុះឃាត់បានគ្រឿងចក្រអាប៊ុលមួយគ្រឿង តែអេស្កាវ៉ាតឺបានដឹកចេញមកក្រៅហើយ ដែលស្ថិតនៅចំណុច អូរល្មៀត ផ្លូវចូលញើញ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

បច្ចប្បន្នប្រជាពលរដ្ឋកំពុងរង់ចាំមើលតើចំណាត់ការ លោកលី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ អាចដោះលែងវិញទេ ក្រោយមានកិច្ចអន្តរាគមន៍ ពីមជ្ឈដ្ឋានផ្សេងៗ ក៏ដូចលោកជា ម៉ាលី ចៅសង្កាត់សាមគ្គីផ្ទាល់ ថាជាមន្ត្រីបម្រើរាស្ត្រដូចគ្នាយល់គ្នាផង ឬក៏លោកដោះលែងឲ្យមានសេរីភាព ហើយឲ្យបន្តសកម្មភាពបន្តទៀតដដែលនោះ ។ ព្រោះខណៈថ្មីៗនេះក្នុងឆ្នាំ២០១៩ លោកបានដកហូតដីជាច្រើនពីពលរដ្ឋថា ជាដីកាប់រុករានដីព្រៃខុសច្បាប់ តើខណៈនេះ ម៉ោងនេះ អាចសម្រួលបានទេ បញ្ហាគ្រឿងចក្រខាងលើ ដែលក្រុមការងារកម្លាំងមន្ត្រីបរិស្ថាន ចុះបង្ក្រាប និងដេកយាម គ្រឿងចក្រនោះមួយយប់ហើយក្នុងការចុះបង្ក្រាបនេះ ។

ជុំវិញរឿងនេះ លោកសួន សុភាព អនុប្រធានមេការក្រុមហ៊ុន (ហ្គេ្រនស៊ី អេហ្គ្រីខលឆ័រ) មើលការខុសត្រូវឲ្យក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា ដីនេះពីមុនរបស់ក្រុមហ៊ុនហ្នឹងមែន​ តែក្រោយមកបានកាត់ឲ្យរដ្ឋគ្រប់គ្រងវិញ ហើយឥឡូវនេះ ក្រុមហ៊ុនដំណើរការវិញវិនិយោគជាមួយចិន ហើយបានជួលគ្រឿងចក្រកូន លោកជា ម៉ាលី ចៅសង្កាត់សាមគ្គី ។ ឈូសឆាយកាយព្រំហ៊ុមព័ទ្ធដី ដើម្បីធ្វើផ្លូវរុករកប្រភពទឹកជាមុន ពេលបានច្បាប់ទើបក្រុមហ៊ុននេះ ដាក់គ្រឿងចក្រឈូសឆាយបន្ត ហើយដីនេះដែរ មានទំហំជាង១ម៉ឺនហិកតា គ្រោងដាំស្វាយទាំងអស់ ។

លោកលី មីណា អភិបាលនៃអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែបករា ឆ្នាំ២០២០ នេះថា លោកបានបញ្ជាឲ្យកម្លាំងមន្ត្រីបរិស្ថានឧទ្យានុរក្សចុះឃាត់ហើយ បានមួយគ្រឿងគឺអាប៊ុល តែមួយគ្រឿងទៀតបានចេញផុត កន្លែងធ្វើសកម្មភាពហើយ ហើយការងារ និងលោកក៏បានប្រគល់ ឲ្យទៅបរិស្ថានដែរ ព្រោះគេធ្វើនៅលើដីតំបន់គ្រប់គ្រង ដែនអភិរក្សច្រករបៀង ក្រោយពេលក្រុមហ៊ុនហ្គេ្រនស៊ី ហៅកាត់ថា (GSA) កាត់ប្រគល់ឲ្យមករដ្ឋគ្រប់គ្រងវិញ ។

លោកបញ្ជាក់ថា: បញ្ហារឿងនេះលោកក៏មិនសូវច្បាស់ដែរព្រោះលោកទើបតែកាន់ជាអភិបាលស្រុកថ្មី លោកថាចង់ច្បាស់ឲ្យសួរទៅខាងមន្ទីរបរិស្ថានខេត្ត ។

លោកអេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី១៩ ខែមករាថា លោកនៅមិនទានទទួលបានរបាយការណ៍ជាក់លាកនៅឡើយទេ ក្នុងការចុះបង្ក្រាបនោះឲ្យសួរទៅនាយកដែន គេធ្វើមានមេមានកើយរបស់គេ គេមិនធ្វើឌឺរិចត្រង់មកលោកឡើយ ។

តែមន្ត្រីបរស្ថានឧទ្យានុរក្សបានបង្ហើបប្រាប់ថា លោកបានរាយការណ៍ជូនលោកប្រធានមន្ទីររួចហើយ លោកប្រធានកំពុងតែរករថយន្តមកដឹក គ្រឿងចក្រនោះមករក្សាទុកនៅមន្ទីរ ព្រោះគ្រឿងចក្រនេះ បានវៃព្រៃតំបន់សូន្យ៧ ឆ្នាំ២០១៧ ជាច្រករបៀងតំបន់អ័ក្សជីវ:ចម្រុះ របស់ខេត្តលើមន្ត្រីបរិស្ថាន ឧទ្យានុរក្សជាអ្នកគ្រប់គ្រង ។

ក្នុងនោះផងដែរ លោកជា ម៉ាលី ចៅសង្កាត់សាមគ្គី បានឆ្លើយបញ្ជាក់ហើយថា ពិតជាគ្រឿងចក្ររបស់លោកមែន តែលោកឲ្យកូនជាអ្នកគ្រប់គ្រង ស៊ីឈ្នួលចិនទេ ទៅឈូសឆាយកាយព្រំឲ្យចិន ដើម្បីរកប្រភពទឹកជាមុន ហើយលោកមិនដឹងថា ជាដីតំបន់ អភិរក្សជីវ:ចំរុះរបស់បរិស្ថានទេ គ្រាន់តែដឹងថា កាលលោកនៅគ្រប់គ្រង ដីនោះនៅសល់តែជាង៧ពាន់ហិកតាប៉ុណ្ណោះ ហើយក្នុងការចាប់គ្រឿងចក្ររបស់មន្ត្រីបរិស្ថាន គឺជារឿងរបស់ចិនជាអ្នកជួល គេជាអ្នកធានា លោកអត់ដឹងទេ ឲ្យក្រុមហ៊ុនចិនដោះស្រាយឲ្យមកវិញ ព្រោះលោកជាចៅសង្កាត់ លោកអត់ពាក់ព័ន្ធទេ ៕ មាស សុផាត


ចែករំលែក៖